អាមេរិក ៖ គួររំលឹកផងដែរថា ឆ្នាំនេះ ក្រុមចម្រៀង BTS ដ៏ល្បីរបស់កូរ៉េខាងត្បូង ត្រូវបានគេអញ្ជើញឲ្យចូលរួម ក្នុងកម្មវិធី Grammy Awards ប្រចាំឆ្នាំដ៏ធំ លើកទី ៦១ ដែលនឹងប្រារព្ធធ្វើឡើង នៅឯសហរដ្ឋអាមេរិក ថ្ងៃស្អែកនេះ។

ក្នុងនោះដែរ កម្មវិធីដ៏រីករាយនេះ មានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់តារាៗល្បី លំដាប់ពិភពលោកជាច្រើន ក្នុងនោះក៏មានវត្តមានរបស់ តារាប្រុសរូបសង្ហា Charlie Puth ផងដែរ។

ជាការពិតណាស់ Charlie Puth ត្រូវបានគេស្គាល់ថា ជាតារាសំណព្វចិត្តរបស់ Jungkook សមាជិកក្រុម BTS ដែលពួកគេក៏ធ្លាប់បាន សម្ដែងរួមគ្នានៅលើឆាកដ៏អស្ចារ្យ ម្ដងរួចមកហើយ។ ដោយពេលនោះ Jungkook បានច្រៀងចម្រៀងរបស់ Charlie Puth ចំណែក Charlie Puth ក៏បានលេងភ្លេង និងច្រៀងចម្រៀងរបស់ BTS វិញផងដែរ។

មិត្តភាពរបស់ពួកគេ មើលទៅពិតជាគួរឲ្យស្រលាញ់ ដូច្នេះហើយ ទើបអ្នកគាំទ្ររំភើបរីករាយជាខ្លាំង ក្រោយពីទទួលបានដំណឹងថា ពួកគេនឹងទៅចូលរួម ក្នុងកម្មវិធីតែមួយ ជាមួយគ្នាជាថ្មីម្ដងទៀត នៅថ្ងៃស្អែកនេះ៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Jungkook
រូបភាព Charlie Puth
រូបភាព Jungkook
រូបភាព Charlie Puth
រូបភាព Jungkook និង Charlie Puth
រូបភាព Jungkook និង Charlie Puth

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]