កូរ៉េខាងត្បូង៖ សម្រាប់តារាចម្រៀងKpopបុរសៗ គឺមិនខ្វះនោះទេ តារាដែលមានរូបរាងខ្ពស់និងមានសម្រស់ស្រស់សង្ហា ក៏ប៉ុន្តែបើសិនជាឲ្យអ្នកគាំទ្រ រកតារាដែលមានស្មាបើកធំទូលាយគួរឲ្យទាក់ទាញ នោះបានជារឿងដែលពិបាកនឹងស្វែងរកសម្រាប់តារាKpopបុរសៗ។

យ៉ាងណាមិញ ថ្ងៃនេះសូមនាំអារម្មណ៍ប្រិយមិត្តអ្នកអាន មកស្គាល់តារាKpop ចំនួន៥ដួង ដែលពួកគេមិនត្រឹមតែមានរូបសម្រស់ស្រស់សង្ហានោះទេ ក៏ប៉ុន្តែបើនិយាយពីស្មាវិញ ពួកគេត្រូវបានជាប់ឈ្មោះ ជាតារាប្រុសដែលមានស្មាបើកស៊ិចស៊ីខ្លាំងជាងគេ ក្នុងចំណោមតារាKpopជាច្រើននាក់។

ចង់ដឹងថាមានតារាKpopរូបណាខ្លះ តោះតាមដានខាងក្រោម៖

១. Taeyong សមាជិក NCT

លោក Taeyong មើលទៅដូចជាបុរសដែលមានរូបរាងបែបCute Cute ក៏ប៉ុន្តែបើនិយាយពីស្មាររបស់លោកវិញ គឺពិតជាស៊ិចស៊ីមិនធម្មតានោះទេ។ ផ្អែកក្នុងកម្មវិធី Weekly Idol លោក Taeyong បាននិយាយថា ស្មារបស់លោកមានប្រវែង ៥៨.៥ សង់ទីម៉ែត្រឯណោះ។ 

Taeyong

២. Jin សមាជិក BTS

ដូចដែលប្រិយមិត្តជ្រាបហើយថា Jin ជាប់ឈ្មោះជា “World Wide Handsome Boy” ជាមួយនិងមុខមាត់ដ៏គួរឲ្យទាក់ទាញ។ ទន្ទឹមនឹងមុខមាត់ដ៏ស្រស់ស្អាត បើនិយាយពីស្មារបស់លោកវិញ គឺមានប្រវែង៦០សង់ទីម៉ែត្រឯណោះ។ 

Jin

៣. Shownu សមាជិក Monstar X

លោក Shownu ត្រូវបានគ្រប់គ្នាកោតសរសើរពីរូបរាងដ៏ទាក់ទាញ និងល្អឥខ្ចោះរបស់លោក ដូច្នេះហើយបើនិយាយពីស្មារបស់លោកវិញ ក៏ជាប់ក្នុងចំណោមបុរសដែលមានស្មាបើកស្អាតដែរ។ 

Shownu

៤. Sehun សមាជិក EXO

ដោយសារតែមានរូបរាងស្អាត លោក Sehun ត្រូវបានជាប់លេខ១ ក្នុងចំណោមសមាជិកទាំងអស់ ដែលមានការស្លៀកពាក់សម្លៀកបំពាក់ សាលាសង្ហាជាងគេបំផុត។

Sehun

៥. Kang Daniel

អ្នកណាមិនស្គាល់ លោក Kang Daniel ដែលជាអតីតប្រុសស្អាតក្នុងក្រុម Wanna One។ ដោយសារតែរូបរាងដ៏ទាក់ទាញ ជាមួយនឹងទំហំស្មា ៦០ សង់ទីម៉ែត្រ លោកត្រូវបានអ្នកគាំទ្រជាច្រើន ធ្លាក់ក្នុងអន្លង់ស្នេហ៍មិនតិចនាក់នោះទេ៕ 

Kang Daniel

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]