បរទេស៖ កាលពីថ្មីៗនេះ តារាចម្រៀងប៉ុបដ៏ល្បីលោក Justin Bieber បានបង្ហាញខ្លួនជាមួយនាង Hailey Baldwin ដែលជាភរិយាស្របច្បាប់របស់ខ្លួន នៅលើក្របមុខទស្សនាវដ្តី Vogue ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ខ្លាំងមែនទែន។

យ៉ាងណាមិញ ផ្អែកលើផេកហ្វេសប៊ុកមួយដែលជាត្រូវបានគេស្គាល់ថាជា ផេកអ្នកគាំទ្ររបស់លោក Justin Bieber នៅកម្ពុជា បានបង្ហោះសារយ៉ាងច្រើន ទាក់ទងនឹងកិច្ចសម្ភាសន៍រវាងតារាចម្រៀងរូបនេះ នៅពេលដែលបង្ហាញមុខនៅលើគម្របទស្សនាវដ្តី Vogue បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលមិនតិចនាក់នោះទេ ក្រោយពីដឹងចម្លើយសារភាពសម្ងាត់មួយដែលលោកមិនដែលបាន ធ្វើជាមួយនាង Hailey មុនពេលរៀបការ។

ក្នុងនោះដែរ ផេកហ្វេសប៊ុកនេះ បានសរសេរឲ្យដឹងថា លោក Justin Bieber មិនដែលជ្រុលជ្រួសជាមួយនាង Hailey សូម្បីតែម្តង មុនពេលពួកគេចុះអេតាស៊ីវិលជាមួយគ្នា នៅតុលាការទីក្រុងញូវយ៉ក កាលពីខែកញ្ញា ឆ្នាំ២០១៨ នោះទេ។ ហើយពួកគេក៏បានព្រមព្រៀងថា នឹងមិនធ្វើរឿងបែបនេះមុនពេលក្លាយជាប្តីប្រពន្ធស្របច្បាប់នោះដែរ។

ទោះជាយ៉ាងណាក្តី ទាំងនេះពិតជាធ្វើឲ្យគ្រប់គ្នាស្ទើរតែមិនជឿនោះទេ ព្រោះមិននឹកស្មានថា លោកJustin និងនាង Hailey ដែលកាន់វប្បធម៌បរទេស ក៏ប៉ុន្តែបែរជាមិនដែលធ្វើរឿងបែបនេះ ជាមួយគ្នាមុនពេលរៀបការទៅវិញ។

គួររម្លឹកដែរថា លោក Justin Bieber និងនាង Hailey បានចុះអេតាស៊ីវិល និងរៀបការជាមួយគ្នាដោយស្ងាត់ៗ កាលពីឆ្នាំមុនរួចមកហើយ ក៏ប៉ុន្តែចំពោះរឿងរៀបការដោយមានរៀបចំពិធីយ៉ាងធំ និងពេញមុខពេញមាត់ នៅក្នុងឆ្នាំនេះហើយ៕

ប្រភពហ្វេសប៊ុក៖ Justin Bieber – CAMBODIAfan

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Justin Bieber និង Hailey
Justin Bieber និង Hailey
Justin Bieber និង Hailey
Justin Bieber និង Hailey
Justin Bieber និង Hailey

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]