អាមេរិក៖ បុរសម្នាក់ឈ្មោះ Jared Eng អាយុ ២២ឆ្នាំ ត្រូវបានចោទប្រកាន់ថា ជាប់ពាក់ព័ន្ធពីបទមនុស្សឃាតលើម្តាយបង្កើតរបស់ខ្លួន ព្រោះតែទ្រព្យសម្បត្តិ។

យោងតាមសារព័ត៌មានបរទេសមួយបានរាយការណ៍ថា Jared ត្រូវបានជាប់ពាក់ព័ន្ធទៅនឹងករណីសម្លាប់ម្តាយបង្កើតរបស់លោកឈ្មោះ Paula Chin នៅក្នុងផ្ទះមួយកន្លែងដែលមានទីតាំងនៅក្នុងតំបន់ Tribeca ផ្លូវ Vestry ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

តាមប្រភពដដែរបានឱ្យដឹងថា មូលហេតុដែល Jared សម្លាប់ម្តាយបង្កើតរបស់លោក ព្រោះតែរឿងជម្លោះចែកទ្រព្យសម្បត្តិ ដែលឪពុករបស់លោកបានបន្សល់ទុកឱ្យពួកគេទាំងពីរ។

Jared បានសម្លាប់ជនរងគ្រោះជាម្តាយ និងបានរៀបរាប់ប្រាប់មិត្តស្រីលោកឈ្មោះ Caitlyn O’Rourke ពីហេតុការណ៍ដែលលោកបានអារកជនរងគ្រោះ ហើយពេលនោះជនរងគ្រោះមិនទាន់ស្លាប់ភ្លាមៗនោះទេ ពោលគឺត្រូវប្រកាច់បន្តិចម្តងៗរហូតទាល់តែស្លាប់ ក្នុងរូបភាពយ៉ាងអាណោចអាធ័ម។

ក្រោយមក Jared បានឱ្យមិត្តរបស់លោកឈ្មោះ Jennifer Lopez និងមិត្តស្រីជួយដោះស្រាយរឿងសាកសព។

ប៉ុន្មានថ្ងៃក្រោយមកលោក Brandon ត្រូវជាបងបង្កើតរបស់ Jared បានរាយការណ៍ប្រាប់ប៉ូលិសថា ម្តាយរបស់លោកបានបាត់ខ្លួន ដូច្នេះប៉ូលិសក៏បានធ្វើការស្រាវជ្រាវ ហើយនៅទីបំផុតក៏ដឹងរឿងមួយនេះ។

ប៉ូលិសបានធ្វើការចាប់ខ្លួន Jared, Caitlyn, និង Jennifer នឹងដាក់ទោសពួកគេទៅតាមផ្លូវច្បាប់ផងដែរ៕ 

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

Jared Eng និងមិត្តស្រី Caitlyn O’Rourke

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]