(កំពង់ចាម)៖ កម្លាំងនគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩នេះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន នៅ​ចំណុចផ្សារព្រៃទទឹង ស្ថិតក្នុងភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានបញ្ជាក់ថា ប្រតិបត្តិការនេះ​ដោយអនុវត្តតាមផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន​របស់រាជរដ្ឋាភិបាល និងការដឹកនាំចង្អុលបង្ហាញពី​នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

លោកស្នងការបន្ថែមថា ​​ប្រតិបត្តិការនេះ​​កម្លាំងជំនាញខេត្ត សហការជាមួយជំនាញស្រុកព្រៃឈរ បង្ក្រាបដោយ​ប្រើវិធានញុះញង់ ឃាត់ជនសង្ស័យម្នាក់ឈ្មោះ មឿន ម៉ុងហេង ភេទប្រុស អាយុ៣១ឆ្នាំ ​​នៅភូមិព្រែកក្តាម ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។

ក្នុងនោះកម្លាំងជំនាញដកហូតបាន ​ម្សៅក្រាម​ពណ៌សសង្ស័យថ្នាំញៀន០២កញ្ចប់ធំ ទូរស័ព្ទ០១គ្រឿង ជញ្ជីង​អេឡិចត្រូនិច០១គ្រឿង និងម៉ូតូ០១គ្រឿង។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕​​

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]