ឥណ្ឌា៖  សត្វដំរីញីមួយក្បាល មានវ័យចំណាស់ជាងគេបំផុតនៅលើពិភពលោក  បានងាប់បាត់ហើយនៅអាយុ៨៨ឆ្នាំ។ ប្រជាជនឥណ្ឌាបានយកមេដំរីចំណាស់មួយក្បាលនេះទៅធ្វើការបន់ស្រន់និងបូជានៅប្រាសាទបុរាណមួយកន្លែងដែលមានឈ្មោះថា Chengallor Mahadeva ស្ថិតនៅប៉ែកខាងត្បូងនៃរដ្ឋ Kerala ប្រទេសឥណ្ឌា។ យោងតាមសារព័ត៌មាន BBC  ចេញផ្សាយក្នុងថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០១៩។  

ដំរីញី Dakshayani

គេឲ្យផ្លែឈើវាស៊ីដូចជា ផ្លែម្នាស់ និងការ៉ុត រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីវាមានបញ្ហាសុខភាពមិនអាចធ្វើចលនាបានរឹងមាំដូចមុន។ យោងតាមប្រសាសន៍របស់ពេទ្យសត្វដែលធ្លាប់បានពិនិត្យមើលអាការសត្វដំរីញីនេះបាននិយាយថា "វាងាប់ដោយសារវាឈប់ស៊ីចំណី"។

យោងតាមការបញ្ជាក់បន្ថែមរបស់សហគមន៍ផ្តោតលើសង្គមនិងសាសនានៅឥណ្ឌាមានឈ្មោះថា Travancore Devaswom និងជាអ្នកផ្តល់ទីជម្រកដល់សត្វដំរីចំណាស់នេះ បានអះអាងថា Dakshayani  ជាសត្វដំរីញីដែលមានវ័យចំណាស់ជាងសត្វដំរីដទៃទៀតនៅលើពិភពលោក។

យោងតាមសៀវភៅកំណត់ត្រាពិភពលោក  Guinness World Record កាលពីមុនធ្លាប់មានសត្វដំរីមានវ័យចំណាស់ជាងគេមួយដែរ គឺដំរី Lin Wang ។ វាជាដំរីរបស់ជប៉ុន ធ្លាប់អូសកាណូតកងទ័ពជប៉ុន និងសម្ភារៈសឹកសង្រ្គាម ឆ្លងតាមព្រៃប្រទេសភូមាអំឡុងសម័យសង្គ្រោមលោកលើកទី២។ ក្រោយមកវាត្រូវបានកងទ័ពចិនចាប់បាននៅឆ្នាំ១៩៤៣។ វាបានងាប់នៅអាយុ ៨៦ឆ្នាំ អំឡុងឆ្នាំ២០០៣

គួរបញ្ជាក់បន្ថែមថា សព្វថ្ងៃសត្វដំរីច្រើនជាង ២,៤០០ក្បាលកំពុងរស់នៅក្នុងប្រទេសឥណ្ឌា៕

មានវីដេអូនៅខាងក្រោម៖

ដំរីញី Dakshayani ដែលបានងាប់
Lin Wang ដែលជាដំរីសឹកសង្គ្រាម
Lin Wang ដែលជាដំរីសឹកសង្គ្រាម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]