ឥណ្ឌូនេស៊ី៖ ថ្មីៗនេះសន្តិសុខវ័យចំណាស់ សញ្ជាតិឥណ្ឌូនេស៊ីម្នាក់ ត្រូវបានមហាជនរស់នៅក្នុងប្រទេសឥណ្ឌូនេស៊ីកោតសរសើរមិនដាច់ពីមាត់ បន្ទាប់ពីឃើញគាត់ឧស្សាហ៍ព្យាយាម ខិតខំតម្រៀបម៉ូតូតាមពណ៌ ត្រង់ជួរយ៉ាងមានរបៀបរៀបរយ។

លោក Slamet Gunaedi សព្វថ្ងៃមានមុខរបរជាសន្តិសុខម្នាក់ ដែលមានតួនាទីយាមម៉ូតូឡានក្នុងវិទ្យាល័យ Banten ស្ថិតនៅប៉ែកខាងត្បូងនៃទីក្រុង Tangerang ។  ក្នុងនាមជាសន្តិសុខម្នាក់ លោក Slamet  មានទម្លាប់តម្រៀបម៉ូតូសិស្សតាមពណ៌មានរបៀបរៀបរយល្អណាស់។

ពូសន្តិសុខ Slamet Gunaedi

ដោយសារគំរូបៀបនេះហើយ ទើបសិស្សវិទ្យាល័យម្នាក់ទាញទូរស័ព្ទរបស់គេ ថតយកទិដ្ឋភាពនៃការតម្រៀបម៉ូតូទាំងអស់នោះ ដោយមានភ្ជាប់ជាមួយនឹងការសរសេរកោតសរសើរពីទម្លាប់ដ៏ល្អរបស់ពូសន្តិសុខ Slamet ទៀតផង។

នាងបានសរសេរថា “ពូសន្តិសុខនៅសាលារបស់ខ្ញុំតែងតែតម្រៀបម៉ូតូតាមម៉ាករបស់វា ព្រោះតែសិស្សដែលរៀននៅសាលានេះ ភាគច្រើនជិះម៉ូតូម៉ាក Beat ។ អីចឹងហើយគាត់តែងតែតម្រៀបវាតាមម៉ាក ត្រង់ជួរយ៉ាងមានរបៀប។ មិនត្រឹមតែ Beat ទេ សូម្បីម៉ូតូម៉ាក Vespa ឬ ម៉ូតូធំផ្សេងៗក៏គាត់តម្រៀបវាតាមជួរដូចគ្នាដែរ”។

Tyara បានយករូបដែលនាងថត ទៅផុសចូលក្នុងបណ្តាញសង្គម Twitter ហើយបានទទួលការចាប់អារម្មណ៍ពីមនុស្សម្នាជាច្រើន។

មិនត្រឹមតម្រៀបម៉ូតូតាមពណ៌ប៉ុណ្ណោះទេ លោក Slamet ថែមទាំងប៉ានស្មានទំហំនៃចន្លោះម៉ូតូពីមួយទៅមួយយ៉ាងស្មើគ្នាទៀតផង។

យោងតាមប្រសាសន៍របស់លោក Slamet ផ្ទាល់បាននិយាយថា “វាជាការងារក្រៅម៉ោងរបស់ខ្ញុំ អីចឹងហើយខ្ញុំត្រូវធ្វើឲ្យកន្លែងចតម៉ូតូនេះមានភាពរបៀបរៀបរយ។ ខ្ញុំមិនចង់ឭសម្តីនរណាម្នាក់ថា សន្តិសុខនៅសាលាចេះតែជក់បារីនិងផឹកកាហ្វេទេ។ ហើយខ្ញុំក៏មិនចាំបាច់ធ្វើការតាមតែបញ្ជាមេដែរ។ ក្នុងនាមជាសន្តិសុខម្នាក់ ខ្ញុំត្រូវតែមានគំនិតផ្តួចផ្តើមរបស់ខ្ញុំ”  ៕

មានវិដេអូនៅខាងក្រោម៖

ការតម្រៀបម៉ូតូតាមពណ៌របស់ពូសន្តិសុខ
ការតម្រៀបម៉ូតូតាមពណ៌របស់ពូសន្តិសុខ
ការតម្រៀបម៉ូតូតាមពណ៌របស់ពូសន្តិសុខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]