អង់គ្លេស៖ ខ្សែប្រយុទ្ធអេហ្ស៊ីប Mohamed Salah ត្រូវគេថតវីដេអូខ្លីមួយតាមរយៈទូរស័ព្ទដៃ ចេញពីតំបន់អ្នកគាំទ្ររបស់ក្រុមម្ចាស់ផ្ទះ West Ham United ខណៈដែលកីឡាកររូបនេះកំពុងត្រៀមទាត់បាល់ជ្រុង។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ  ពាក្យសម្តីរើសអើងជាតិសាសន៍ព្រមទាំងការមាក់ងាយសាសនាមូស្លីមទៅកាន់ Salah។

កីឡាករ Mohamed Salah

បើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់ក្លិប West Ham បានឱ្យដឹងថា៖ “ក្លិបមិនគាំទ្រដាច់ខាតចំពោះទម្រង់ណាមួយនៃការប្រើប្រាស់អំពើហិង្សា ឬសកម្មភាពរើសអើងណាមួយ”។

សេចក្តីថ្លែងការណ៍បានបន្តថា៖ “West Ham គឺជាក្លិបបាល់ទាត់ដែលមានជាតិសាសន៍រួមបញ្ចូលគ្នាច្រើន ចំពោះជនទាំងឡាយណាដែលក្លិបអាចកំណត់អត្តសញ្ញាណបានក្នុងបទល្មើសនេះ នឹងត្រូវបញ្ជូនទៅចាត់ការតាមច្បាប់ ហើយអាចនឹងត្រូវហាមប្រាមមិនឱ្យចូលកីឡដ្ឋានរបស់យើងពេញមួយជីវិត”។

វីដេអូខ្លីដែលត្រូវបានបង្ហោះលើគណនី Twitter ត្រូវបានម្ចាស់គណនីសរសេរថា៖ “ខ្ញុំពិតជាមានការស្អប់ខ្ពើមយ៉ាងខ្លាំង ចំពោះអ្វីដែលខ្ញុំបានឮនេះ, មនុស្សដូចជាពួកគេពិតជាមិនសមនឹងនៅក្នុងសង្គមនេះទេ ហើយកាន់តែមិនគួរមកពាក់ព័ន្ធនឹងបាល់ទាត់ឡើយ”។

គួរបញ្ជាក់ថា Salah ជាកីឡាករឆ្នើមមួយរូបដែលធ្លាប់ឈ្នះពានកីឡាករល្អប្រចាំឆ្នាំរបស់ PFA, Premier League Player of The Season រួមទាំងពានរង្វាន់ជាច្រើនទៀតផងដែរ៕

កីឡាករ Mohamed Salah

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]