រាជធានីភ្នំពេញ ៖ បន្ទាប់ពី យិន ហេង ហៅ ចំប៉ីខ្មៅ បានប្រើពាក្យសម្តីប្រមាថជាតិសាសន៍ខ្មែរត្រូវបានមហាជនផ្ទុះប្រតិកម្មពេញនគរ និងត្រូវបានមជ្ឈដ្ឋានគ្រប់ទិសទីទាមទារឱ្យមានការដាក់ទោសទៅតាមផ្លូវច្បាប់ផងនោះ យុវជនដែលជាភេទទី៣ឈ្មោះ យិន ហេង ហៅ ចំប៉ីខ្មៅ ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានកាលពីយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងហាងកាហ្វេ ដែលមានទីតាំងនៅផ្លូវព្រះស៊ីសុវត្ថ កែងផ្លូវលេខ១៨៤ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
បើគិតត្រឹមរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ នេះដែរបុរសភេទទី៣ឈ្មោះ យិន ហេង ហៅចំប៉ីខ្មៅ អាយុ២៣ឆ្នាំ ត្រូវបានកម្លាំងមានសមត្ថកិច្ចខណ្ឌដូនពេញធ្វើការបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ ។
ក្នុងនោះផងដែរបើតាមប្រភពហ្វេសប៊ុកផ្លូវការរបស់លោក ផែង វណ្ណៈ បានរៀបរាប់ជុំវិញករណីដែលយុវជន៣នាក់បានខោកក្បាលឈ្មោះ យិន ហេង ហៅចំប៉ីខ្មៅ ថា «សមត្ថកិច្ចគួរបន្តស្រាវ ជ្រាវរកអត្តសញ្ញាណយុវជន៣នាក់ ដែល យិន ហេង ហៅ ចំប៉ីខ្មៅ អះអាងថា បានប្រើហឹង្សាលើគាត់ ដេីម្បីយកមកផ្ដន្ទាទោសតាមច្បាប់ ។ យេីងមិនត្រូវលេីកទឹកចិត្តអោយជនប្រើហឹង្សារនៅក្រៅសំណាញ់ច្បាប់នោះទេ» ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]