អេស្ប៉ាញ៖ ក្លិបបាល់ទាត់ Barcelona បានបញ្ជាក់ថាកីឡាករទាំងអស់របស់ក្លិប នឹងត្រូវពាក់ឯកសណ្ឋានដែលមានអក្សរចិននៅការប្រកួតដ៏ធំនៃពានរង្វាន់ Copa Del Rey ទល់នឹង Real Madrid។ 

ក្លិបកំពូលតារាង La Liga មួយនេះបានធ្វើការប្រកាសថា នេះជាលើកដំបូងបង្អស់ដែលឯកសណ្ឋានរបស់ក្លិបមានបន្ថែមតួអក្សរចិននៅពីក្រោយ។  ក្លិបបានបញ្ជាក់ថា ផ្នែកមួយនៃការផ្លាស់ប្តូរនេះជាការប៉ុនប៉ងដើម្បីឱ្យក្លិបចូលទៅកាន់ទីផ្សារនៅអាស៊ីបានកាន់តែខ្លាំង។

ឯកសណ្ធានរបស់ Barcelona

គួរបញ្ជាក់ថា ក្រៅពីមានការពាក់ឯកសណ្ឋានដែលមានអក្សរចិនសម្រាប់ការប្រកួតដ៏ធំនេះហើយ  Barcelona ក៏បានបញ្ចេញវីដេអូមួយសម្រាប់អបអរពិធីបុណ្យចូលឆ្នាំប្រពៃណីចិនផងដែរ ដោយមានការបង្ហាញមុខកីឡាករល្បីៗដូចជា Lionel Messi, Gerard Pique, Samuel Umtiti និងអ្នកចាំទី Ter-Stegen ផងដែរ។ 

ក្លិបក៏បានបន្ថែមថា នេះជាយុទ្ធសាស្ត្រទីផ្សារដ៏សំខាន់មួយមុននឹងក្លិបយក្សរបស់អេស្ប៉ាញធ្វើដំណើរទៅកាន់ទឹកដីចិន និងជប៉ុនក្នុងព្រឹត្តិការណ៍ Pre-Season Tour នារដូវក្តៅខាងមុខ៕

សូមទស្សនាវីដេអូខាងក្រោម៖ 

ការប្រកួត El Clasico
កីឡាកររបស់ Barcelona

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]