ចិន៖ កុមារាម្នាក់ស្ទើរអស់ជីវិតអំឡុងពេលបុណ្យចូលឆ្នាំចិននេះ ព្រោះបោះផាវចូលក្នុងលូបណ្តាលឱ្យផ្ទុះ និងបង្កឱ្យឡាននៅជិតនោះត្រូវខូចខាតជាច្រើនទៀត។

យោងតាមសារព័ត៌មានបរទេសមួយបានឱ្យដឹងថា ឧប្បត្តិហេតុនេះបានកើតឡើងក្នុងទីក្រុង Chifeng កាលពីពេលថ្មីៗនេះ ព្រោះកុមារាអាយុ ៨ឆ្នាំម្នាក់បានលេងផាវ និងបោះវាចូលក្នុងលូ បណ្តាលឱ្យផ្ទុះ និងមានការភ្ញាក់ផ្អើលជាខ្លាំងនៅក្នុងតំបន់នោះ។

មូលហេតុដែលបណ្តាលឱ្យលូនោះផ្ទុះ គឺដោយសារនៅក្នុងលូមានឧស្ម័នមេតាន ហើយវាក៏ប៉ះជាមួយភ្លើងទើបបង្កជាការផ្ទុះបែបនេះ។

យ៉ាងណាមិញ ប្រភពដដែលបានឱ្យដឹងថា ក្មេងម្នាក់នេះគ្មានរបួសអ្វីទេ ប៉ុន្តែរថយន្ត ៣គ្រឿងដែលនៅជិតនោះត្រូវខូចខាត។

ប៉ូលិសបានផ្តល់ដំបូន្មានដល់មនុស្សទាំងអស់ នៅពេលដែលលេងផាវ គួរគប្បីចៀសឱ្យឆ្ងាយពីលូ និងខ្សែភ្លើងជាដើម ដើម្បីកុំឱ្យមានឧប្បត្តិហេតុបែបនេះកើតឡើងម្តងទៀត៕  

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

រួបភាពនៅកន្លែងកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]