អាមេរិក៖ មនុស្សមួយចំនួនតែងនិយាយថា ជីវិត និងពេលវេលា គឺវាពិតជាខ្លីខ្លាំងណាស់ សម្រាប់មនុស្សម្នាក់ៗ។ មិនខុសពីប្តីប្រពន្ធ ស្អាត និងសង្ហាមួយគូនេះ បានចំណាយពេលវេលាយ៉ាងច្រើន ក្នុងការសាងភាពផ្អែមល្ហែមរស់នៅជាមួយគ្នា យ៉ាងមានសេចក្តីសុខ តាមរយៈការធ្វើដំណើរហោះហើរជាង ៣០ប្រទេស ដើម្បីថតរូបបែបអាពាហ៍ពិពាហ៍ជាច្រើនសន្លឹក ក្នុងឈុតកូនកំលោះក្រមុំដ៏អស្ចារ្យ។

កម្រងរូបភាពរបស់ប្តីប្រពន្ធមួយគូនេះ

លោក Nick Aust អាយុ ២៤ឆ្នាំ និងភរិយា នាង Zoe Aust អាយុ ២៧ឆ្នាំ មកពីរដ្ឋ New Jersey សហរដ្ឋអាមេរិក ត្រូវបានគេដឹងថា អ្នកទាំងពីរបានចាប់ដៃគ្នារៀបការកាលពីកំឡុងខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ។

ប៉ុន្តែអ្វីដែលជាភាពអស្ចារ្យ នៃទំនាក់ទំនងស្នេហាដ៏ផ្អែមល្ហែមរវាងប្តីប្រពន្ធមួយគូនេះ ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងនោះ គឺពួកគេទាំងពីរបានចំណាយពេលហោះហើរទាំងឆ្លងមហាសមុទ្រ ទៅកាន់ប្រទេសចំនួន៣៣ នូវតំបន់ទេសចរណ៍ដ៏ល្បីៗជាច្រើនកន្លែង លើពិភពលោក ដើម្បីថតរូបក្នុងឈុតកូនកំលោះក្រមុំ បង្កើតទុកជាទំព័រអនុស្សាវរីយដ៏មានន័យ នៃជីវិតប្តីប្រពន្ធរបស់ពួកគេ។

កម្រងរូបភាពរបស់ប្តីប្រពន្ធមួយគូនេះ

ជាក់ស្តែង បើយោងតាមប្រភពសារព័ត៌បានឲ្យដឹងថា លោក Nick នឹងភរិយា Zoe បានចំណាយពេលរហូតដល់ទៅ ៩ខែឯណោះ ក្នុងការធ្វើដំណើរហោះហើរទៅកាន់ប្រទេសជាច្រើននោះ ពោលគឺតាំងពីកំឡុងខែមករា រហូតមកដល់កំឡុងខែតុលា ឆ្នាំ២០១៨ កន្លងទៅនេះ។

អ្វីដែលជំរុញឲ្យប្តីប្រពន្ធគូនេះ ធ្វើរឿងទាំងអស់នេះ ក៏ដោយសារតែ នៅពេលដែលលួចស្រលាញ់គ្នា និងណាត់ជួបគ្នាជាលើកដំបូងនោះ អ្នកទាំងពីរបាននិយាយគ្នាបែបលេងសើច ពីដំណើរកម្សាន្តជុំវិញពិភពលោកដ៏ស្រស់បំព្រង និងចង់មានថ្ងៃដ៏ល្អនោះជាមួយគ្នាខ្លាំងណាស់។

ក្តីស្រមៃក៏ក្លាយជាការពិត ក្រោយពួកគេទាំងពីរបានភ្ជាប់ពាក្យជាមួយគ្នា ក្នុងឆ្នាំ២០១៦ និងបានរៀបការក្នុងខែធ្នូ ឆ្នាំ២០១៧ ក្រោយមកក៏សម្រេចចិត្តធ្វើរឿងមួយនេះទៅតាមសន្យា។

កម្រងរូបភាពរបស់ប្តីប្រពន្ធមួយគូនេះ

តាមការឲ្យដឹងពីប្តីប្រពន្ធមួយគូនេះ បាននិយាយថា ជីវិតមនុស្សយើងគឺខ្លីខ្លាំងណាស់ (មិនដឹងថាត្រូវត្រលប់ទៅវិញ ឬស្លាប់ នៅពេលណា) ដូច្នេះត្រូវធ្វើអ្វីដែលខ្លួនឯងស្រមៃចង់បាន។ មានរឿងរ៉ាវជាច្រើន ដែលពួកគេទាំងពីរនឹងត្រូវធ្វើជាមួយគ្នាជាបន្តបន្ទាប់ទៀត។ មនុស្សជាច្រើនក្រោយបានឃើញរូបភាពរបស់ពួកគេហើយ ថែមទាំងបានសរសើរពីសេចក្តីសុខដ៏រីករាយ និងស្រស់បំព្រងមួយនេះ ខណៈអ្នកខ្លះក៏ចង់បានជីវិតគ្រួសារដ៏កក់ក្តៅ និងផ្អែមល្ហែមដូចជាពួកគេផងដែរ។

កម្រងរូបភាពរបស់ប្តីប្រពន្ធមួយគូនេះ

គួរឲ្យដឹងផងដែរថា នៅក្នុងដំណើរកម្សាន្ត ថតរូបបែបអាពាហ៍ពិពាហ៍ក្នុងឈុតកូនកំលោះក្រមុំ របស់ប្តីប្រពន្ធមួយគូនេះ គឺរួមមាននៅតំបន់ទេសចរណ៍ជាច្រើនកន្លែង នៃបណ្តាប្រទេសមួយចំនួនដូចជា៖ នៅមហាកំពែងចិន ឬ Great Wall ក្នុងប្រទេសចិន, ភ្នំអេវើរ៉េស (Mount Everest), ប៉ម Eiffel Tower ទីក្រុងប៉ារីស ប្រទេសបារាំង, វិហារ Cathedral ទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ, ទីក្រុងរ៉ូម ប្រទេសអ៊ីតាលី, Cappadocia នៅប្រទេសតួកគី, ព្រៃឬស្សី ឬ Bamboo Forest ក្នុងទីក្រុង Kyoto ប្រទេសជប៉ុន, Cape Town នៅអាហ្រ្វិកខាងត្បូង, ប្រទេសស្រីលង្កា, ប្រទេសថៃ, ប្រទេសក្រិក, ប្រទេសនូវែលសេឡង់, ឌូបៃ, កោះ Capri ប្រទេសអ៊ីតាលី, ភូមិ Lauterbrunnen ប្រទេសស្វីស, Taj Mahal ប្រទេសឥណ្ឌា, អាគារ Burj Khalifa នៅឌូបៃ, ឆ្នេរ Kotor ប្រទេស Montenegro, Mt Cook ប្រទេសនូវែលសេឡង់, ទីក្រុង Vienna ប្រទេសអូស្រ្តាលី, ភូមិ Positano ប្រទេសអ៊ីតាលី, កោះ Nusa Penida ប្រទេសឥណ្ឌូនេស៊ី, វាលខ្សាច់ Judean ប្រទេសអ៊ីស្រាអែល, វិហារ Meiji Shrine ទីក្រុងតូក្យូ ប្រទេសជប៉ុន, ទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី, កោះបាលី ប្រទេសឥណ្ឌូនេស៊ី, ប្រទេសសិង្ហបុរី, ប្រាសាទ Eltz Castle ប្រទេសអាល្លឺម៉ង់, មហាសមុទ្រឥណ្ឌា, ពីរ៉ាមីត ប្រទេសអេហ្ស៊ីប, និងនៅកោះ Santorini ប្រទេសក្រិក ជាដើម៕

ទស្សនាកម្រងរូបភាពដ៏ស្រស់ស្អាតខាងក្រោម៖  

កម្រងរូបភាពរបស់ប្តីប្រពន្ធមួយគូនេះ
កម្រងរូបភាពរបស់ប្តីប្រពន្ធមួយគូនេះ
កម្រងរូបភាពរបស់ប្តីប្រពន្ធមួយគូនេះ
កម្រងរូបភាពរបស់ប្តីប្រពន្ធមួយគូនេះ
កម្រងរូបភាពរបស់ប្តីប្រពន្ធមួយគូនេះ
កម្រងរូបភាពរបស់ប្តីប្រពន្ធមួយគូនេះ
កម្រងរូបភាពរបស់ប្តីប្រពន្ធមួយគូនេះ
កម្រងរូបភាពរបស់ប្តីប្រពន្ធមួយគូនេះ
កម្រងរូបភាពរបស់ប្តីប្រពន្ធមួយគូនេះ
កម្រងរូបភាពរបស់ប្តីប្រពន្ធមួយគូនេះ
កម្រងរូបភាពរបស់ប្តីប្រពន្ធមួយគូនេះ
កម្រងរូបភាពរបស់ប្តីប្រពន្ធមួយគូនេះ
កម្រងរូបភាពរបស់ប្តីប្រពន្ធមួយគូនេះ
កម្រងរូបភាពរបស់ប្តីប្រពន្ធមួយគូនេះ
កម្រងរូបភាពរបស់ប្តីប្រពន្ធមួយគូនេះ
កម្រងរូបភាពរបស់ប្តីប្រពន្ធមួយគូនេះ
កម្រងរូបភាពរបស់ប្តីប្រពន្ធមួយគូនេះ
កម្រងរូបភាពរបស់ប្តីប្រពន្ធមួយគូនេះ
កម្រងរូបភាពរបស់ប្តីប្រពន្ធមួយគូនេះ
កម្រងរូបភាពរបស់ប្តីប្រពន្ធមួយគូនេះ
កម្រងរូបភាពរបស់ប្តីប្រពន្ធមួយគូនេះ
កម្រងរូបភាពរបស់ប្តីប្រពន្ធមួយគូនេះ
កម្រងរូបភាពរបស់ប្តីប្រពន្ធមួយគូនេះ
កម្រងរូបភាពរបស់ប្តីប្រពន្ធមួយគូនេះ
កម្រងរូបភាពរបស់ប្តីប្រពន្ធមួយគូនេះ
កម្រងរូបភាពរបស់ប្តីប្រពន្ធមួយគូនេះ
កម្រងរូបភាពរបស់ប្តីប្រពន្ធមួយគូនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]