បរទេស៖ បំណែកបាក់បែករបស់យន្តហោះដែលបានបាត់ពីរ៉ាដា ដោយមានអ្នកដំណើរ ២រូបគឺកីឡាករ Emiliano Sala ត្រូវបានក្រុមអ្នកស្វែងរក ប្រទះឃើញកាលពីពេលម្សិលមិញនេះ។

យន្តហោះឈ្មោះ The Piper Mailbu N264DB ដែលផ្ទុកកីឡាករ Emiliano Sala រួមនឹងអាកាសយានិកមួយរូបទៀតគឺលោក David Ibbotson បានបាត់ខ្លួនចេញពីរ៉ាដា កាលពីថ្ងៃទី ២១ ខែមករាកន្លងទៅ ក្នុងពេលដែលយន្តហោះនេះចាកចេញពីទីក្រុង Nantes ទៅកាន់ទីក្រុង Cardiff។

ដំណើរការស្វែងរកយន្តហោះនេះពីសមត្ថកិច្ចក្នុងតំបន់ត្រូវបានបញ្ឈប់ កាលពីថ្ងៃទី ២៤ ខែមករាកន្លងទៅ។ ក្រុមអ្នករុករកពីក្រុមការងារ Air Accident Investigation Branch (AAIB) បានបន្តប្រតិបត្តិការរបស់ខ្លួនបន្ថែមទៀត ដើម្បីចូលឱ្យកៀកទៅតំបន់ដែលស្វែងរកឃើញបំណែកយន្តហោះនោះ។ 

សម្រាប់របាយការណ៍ផ្លូវការ ក្រុមការងារ AAIB នឹងធ្វើការ Update បន្ថែមទៀតនៅពេលក្រោយ៕ 

កីឡាករ Emiliano Sala និងលោក David Ibbotson
តំបន់ដែលយន្តហោះបានបាត់
ទូករបស់ក្រុមស្វែងរក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]