បារាំង៖ ក្លិបបាល់ទាត់ Paris Saint Germain នឹងត្រូវជួបជាមួយបិសាចក្រហម Manchester United នៅវគ្គ ១៦ក្រុមចុងក្រោយ Champions League នៅសប្តាហ៍ក្រោយ។ ប៉ុន្តែអ្វីដែលគួរឱ្យព្រួយបារម្ភខ្លាំងសម្រាប់ PSG   គឺអវត្តមានរបស់ Neymar Jr ដែលជាកម្លាំងសំខាន់របស់ក្រុម បន្ទាប់ពីគេត្រូវបានញាំញីដោយបញ្ហារបួសកាលពីជំនួបជាមួយ Strasborug។

Neymar រងរបួសកន្លងមក

ដោយឡែក កីឡាករ Gianluigi Buffon បាននិយាយថា អវត្តមានរបស់ Neymar ពិតជាមានគ្រោះថ្នាក់ខ្លាំងមែនទែនសម្រាប់ PSG។ មុនជំនួបជាមួយ Lyon នៅសប្តាហ៍នេះ អ្នកចាំទីវ័យ ៤១ឆ្នាំខាងលើបាននិយាយប្រាប់អ្នកកាសែតថា៖ “សម្រាប់ខ្ញុំ តែងតែប៉ងចង់ឈ្នះ Champions League បានម្តងមុននឹងចូលនិវត្តន៍ ក៏ប៉ុន្តែខ្ញុំរង់ចាំអស់ ២៤ឆ្នាំហើយមកទល់នឹងពេលនេះ អ្វីដែលពិបាកបន្ថែមទៀតនៅពេលនេះ គឺកីឡាករ Neymar ក៏ស្រាប់តែជួបបញ្ហារបួសទៀត”។ 

Buffon បានបន្ថែមទៀតថា៖ “Neymar គឺជាកីឡាករសំខាន់ខ្លាំងបំផុតម្នាក់របស់ PSG ព្រោះរូបគេធ្វើបានល្អយ៉ាងខ្លាំងក្នុងរយៈពេល ៣ខែចុងក្រោយនេះ ហើយអវត្តមានរបស់ Neymar គឺជាគ្រោះថ្នាក់ធំមួយសម្រាប់ PSG”។

គួរបញ្ជាក់ថា Paris Saint-Germain នឹងត្រូវធ្វើដំណើរទៅជួប Manchester United ថ្ងៃទី ១៣ ខែកុម្ភៈនេះ មុននឹងបើកទ្វារកីឡដ្ឋានរបស់ខ្លួន ស្វាគមន៍ក្រុមបិសាចក្រហម នៅថ្ងៃទី ៧ ខែមីនាវិញម្តង៕

Buffon និង Neymar
កីឡាករ Gianluigi Buffon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]