រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​១ ខែកុម្ភៈ ឆ្នាំ​២០១៩ កើតឡើង​១២​លើក​(​យប់​៩​លើក​) ស្លាប់​៥​នាក់​(​ស្រី​១​នាក់​)​របួសធ្ងន់​ប្រុស​៥​នាក់ របួសស្រាល​៥​នាក់​(​ស្រី​១​នាក់​) ។ មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៥​លើក​ស្លាប់​៣​នាក់​,​មិន​គោរព​សិទ្ធ​៣​លើក​ស្លាប់​២​នាក់​, ​មិន​ប្រកាន់​ស្តាំ​១​លើក​, ប្រជែង​១​លើក​,​បត់​គ្រោះថ្នាក់​១​លើក​,​ កត្តា​ផ្លូវ​១​លើក ។ សរុប​ស្លាប់​៥​នាក់ ម៉ូតូ​ស្លាប់​៣​នាក់​(​មិន​ពាក់មួក​៣​នាក់​), ថ្មើរជើង​២​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​រថយន្ត​តូច​៤​លើក​ស្លាប​១​នាក់​,​ម៉ូតូ​និង​រថយន្ត​ធំ​១​លើក​,​ម៉ូតូ​ដួល​ខ្លួនឯង​១​លើក​,​ម៉ូតូ​និង​ផ្សេ​ៗ២​លើក​ស្លាប់​២​នាក់​,​រថយន្ត​ធំ​ក្រឡាប់​១​លើក ។ បណ្តាល​ឲ្យ​ខូចខាត​យាន​១៧​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​៨​គ្រឿង​,​រថយន្ត​តូច​៧​គ្រឿង​,​រថយន្ត​ធំ​២​គ្រឿង​,​ថ្មើរជើង​២​នាក់ ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៤​លើក​,​រថយន្ត​តូច​៧​លើក​,​រថយន្ត​ធំ​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៣​លើក​,​ផ្លូវ​ខេត្ត​៨​លើក​,​ផ្លូវលំ​១​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ភ្នំពេញ​៥​លើក​ស្លាប់​៣​នាក់​របួស​៤​នាក់​(​ស្រី​១​នាក់​), និង​ខេត្តក្រចេះ​២​លើក​ស្លាប់​២(​ស្រី​១​នាក់ ។ លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​៤៦៤១​គ្រឿង​(​ម៉ូតូ​៦៥%) មធ្យោបាយ​ល្មើស​៦៧៣​គ្រឿង​(៨៦%) អប់រំ​២៦១​គ្រឿង (​ម៉ូតូ​៧៣៩%) មធ្យោបាយ​ពិន័យ​៤១២​គ្រឿង (​ម៉ូតូ​៩៧%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០១៩ បាន​ចុះ​អនុវត្ត​៦៨​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​៣០០៩​គ្រឿង អប់រំ​២១៤​គ្រឿង ពិន័យ​ចំនួន​សរុប​៣៦៦​គ្រឿង (​មួក​២៣៩​គ្រឿង កញ្ចក់​៩៥​គ្រឿង ស្រវឹង​គ្មាន ផ្សេង​ៗ៣២​គ្រឿង ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]