ចិន៖  វីដេមួយកំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងត្រូវបានចែករំលែកតៗគ្នាជាច្រើន នៅលើបណ្តាញសង្គមចិន ដែលនិយាយអំពីបុគ្គលិកចំណតឡាន-ម៉ូតូលួចយំ ហើយនៅតែញញឹមដាក់ភ្ញៀវដទៃទៀត។

យោងតាមសារព័ត៌មាន South China Morning Post បានឱ្យដឹងថា បុគ្គលិកស្រីម្នាក់ (មិនស្គាល់ឈ្មោះ) មកទីខេត្ត Guizhou បានលួចស្រក់ទឹកភ្នែក ព្រោះមានភ្ញៀវម្នាក់ជេរស្តីឱ្យនាង ដោយសារមានឡានមួយខូច ហើយនាងបានជួយដោះស្រាយឡានខូចនោះ ទើបស្ទះដំណើរភ្ញៀវដទៃទៀត ហើយភ្ញៀវនោះក៏ខឹង អីចឹងក៏ជេរស្តីឱ្យនាងតែម្តង។

អ្នកប្រើប្រាស់បណ្តាញសង្គម Weibo មានការអាណិតអាសូរនាងជាខ្លាំង ដោយអ្នកខ្លះបានសរសេរថា៖

«ខ្ញុំស្រក់ទឹកភ្នែក ខណៈពេលមើលវីដេអូនេះ។»

«ខ្ញុំក៏ធ្លាប់ជួបរឿងមួយនេះដែរ ខ្ញុំយល់ពីអារម្មណ៍មួយនេះ។ ជីវិតគឺវាមិនស្រួលនោះទេ។»

អ្នកខ្លះទៀតបាននិយាយថា៖

«ជីវិតគឺមិនស្រួលនោះទេ ខ្ញុំមើលវីដេអូនេះហើយ ខ្ញុំឡើងយំ។ សូមចេះអាណិតអាសូរ និងយោគយល់គ្នាផង៕»

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

រូបភាពនាងកំពុងយំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]