តួកគី៖ កីឡាករ Arda Turan ដែលត្រូវបានក្លិប Istanbul Basaksehir ខ្ចីពីក្លិប Barcelona កំពុងមានបញ្ហាធំពាក់ព័ន្ធនឹងបទល្មើសធំៗមួយចំនួននៅប្រទេសកំណើត។ 

យោងតាមសារព័ត៌មាន Marca បានឱ្យដឹងថាកីឡាករឆ្នើមរបស់តួកគី Arda Turan ប្រឈមនឹងការជាប់ពន្ធនាគារ ដោយសារហេតុការណ៍ឈ្លោះប្រកែកគ្នាមួយ។ រូបគេ កំពុងប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ១២ឆ្នាំ  ករណីផ្ទុះអាវុធនៅមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងអ៊ីស្តង់ប៊ុល។

យោងតាមសារព័ត៌មានដដែលបានឱ្យដឹងថា Arda Turan អាចជាប់ចោទពីបទល្មើសជាច្រើនរួមមានដូចជា ការបៀតបៀនកេរ្ត៍ខ្មាស, ការបង្ករបួសស្នាមដោយចេតនា, ការកាន់កាប់អាវុធខុសច្បាប់  និងបង្កភាពភ័យខ្លាចដោយការផ្ទុះអាវុធ។

កីឡាករ Arda Turan
លោក Berkay Sahin និងភរិយា

កីឡាកររូបនេះត្រូវបានចោទប្រកាន់ថា ព្យាយាមចូលទៅជិតភរិយារបស់តារាចម្រៀង Pop តួកគី លោក Berkay Sahin ថែមទាំងបានប្រើអំពើហិង្សាលើគាត់ទៀត ពេលជនរងគ្រោះព្យាយាមចូលទៅជួយភរិយា។ 

ក្រោយកើតហេតុ តារាចម្រៀង  Sahin ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយកីឡាករ Turan ក៏បានព្យាយាមសុំទោសលោក Sahin ដែរ ដោយបានកាន់កាំភ្លើងទៅជាមួយ និងសុំឱ្យលោក Sahin បាញ់រូបគេចំពោះកំហុសដែលគេបានប្រព្រឹត្ត។ ប៉ុន្តែដោយសារលោក Sahin បដិសេធមិនព្រមបាញ់ ស្រាប់តែ Turan បានបាញ់កាំភ្លើងទៅលើឥដ្ធក្នុងមន្ទីរពេទ្យបង្កឱ្យមានភាពស្លន់ស្លោរកើតឡើងតែម្តង។

ចំពោះសកម្មភាពនេះអាចបណ្តាលឱ្យកីឡាកររូបនេះ ជាប់ពន្ធនាគាររយៈពេលយូរ អ្វីដែលកាន់តែអាក្រក់ទៀតនោះ គឺប្រហែលជាអាចនឹងបញ្ចប់អាជីពបាល់ទាត់របស់គេតែម្តង៕ 

សកម្មភាពរបស់ Arda Turan
កីឡាករ Arda Turan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]