ភ្នំពេញ៖ ថ្ងៃពិសេសទិវានៃក្តីស្រលាញ់ ១៤ កុម្ភៈ កាន់តែខិតជិតមកដល់ហើយ ដែលក្នុងនោះដែរ ក្រុមហ៊ុនស្រាបៀរ Ganzberg ដែលជាស្រាបៀរកម្រិតពិភពលោក រសជាតិពិតពីប្រទេសអាល្លឺម៉ង់ ក៏បានរៀបចំមហាព្រឹត្តិការណ៍កម្មវិធីដ៏អស្ចារ្យមួយនោះគឺ Ganzberg Uber Valentine’s Festival ដើម្បីអបអរថ្ងៃដែលពោរពេញដោយក្តីស្រលាញ់នេះផងដែរ។

ក្រៅពីមានវត្តមានតារាល្បីៗជាច្រើនដួងនៅស្រុកខ្មែរចូលរួមរាំលេងច្រៀងកម្សាន្តដូចជា៖ លោក ព្រាប សុវត្ថិ ឱក សុគន្ធកញ្ញា ទេព បូព្រឹក្ស Step រ៉េត ស៊ូហ្សាណា និង វង្ស ដារ៉ារតនា ដើម្បីអង្រួន និងញ៉ាំងបរិយាកាសការប្រគំតន្ត្រីដ៏ពិសេសមួយនេះ រឹតតែអស្ចារ្យទ្វេរដង Ganzberg ថែមទាំងបានអញ្ជើញតារាចម្រៀងអន្តរជាតិ Brandon Beal ម្ចាស់បទ Twerk it like Miley ដ៏ញាក់កន្ត្រាក់អារម្មណ៍បែប Twerk ចូលរួមច្រៀងដោយផ្ទាល់ផងដែរ។

លោក Brandon Beal
Ganzberg Uber Valentine’s Festival

នៅចាំអីទៀត មនុស្សពិសេសស័ក្តសមទៅនឹងកន្លែងប្រគំតន្ត្រីដ៏អស្ចារ្យ នាំមនុស្សជាទីស្រលាញ់រាំលេងកម្សាន្តឱ្យអស់ដៃ និងដោយសេរី ជាមួយនឹងបទពិសោធន៍តន្ត្រីថ្មីចង្វាក់ Twerk Twerk ដ៏ល្បី និងទប់ចិត្តមិនបាន ថែមទាំងអាចក្រេបស្រាបៀរ Ganzberg ថ្មីៗ ស្រស់ៗ និងឈ្ងុយឆ្ងាញ់ពិសាប្រកបដោយភាពស្និទ្ធស្នាលមិនអាចបំភ្លេចបានថែមទៀតផង។

ជួបគ្នានៅក្នុងកម្មវិធី Ganzberg Uber Valentine’s Festival ថ្ងៃព្រហស្បតិ៍ ទី ១៤កុម្ភៈ ឆ្នាំ ២០១៩ ខាងមុខនេះ ចាប់ពីម៉ោង ៦ល្ងាចតទៅ នៅមុខសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ៕

Ganzberg Uber Valentine’s Festival
Ganzberg Uber Valentine’s Festival
Ganzberg Uber Valentine’s Festival

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]