អង់គ្លេស៖ កីឡាករ Marouane Fellaini ប្រហែលជាមិនត្រូវស្ថិតក្នុងគម្រោងការទៅមុខជាមួយ Manchester United ឡើយ ខណៈដែលក្លិបនៅ Premier League មួយនេះក៏កំពុងពិចារណាលក់រូបគេនាពេលខាងមុខផងដែរ។

កីឡាករ Morouani Fellaini កំពុងស្ថិតក្នុងការពិចារណាសម្រាប់ការចាកចេញពី Manchester United ទៅកាន់ក្លិបនៅលីគកំពូលចិន Shandong Luneng ដោយទទួលបានប្រាក់ឈ្នួលយ៉ាងច្រើនសម្បើមរហូតដល់ ៩.៥លានផោនបន្ទាប់ពីទូទាត់ពន្ធរួចរាល់។

បើសិនជាការផ្ទេរនេះកើតឡើងមែន កីឡាករសញ្ជាតិប៊ែលហ្សិករូបនេះ នឹងទទួលបានប្រាក់ឈ្នួលរហូតដល់ ៣៦៥,០០០ផោនក្នុងមួយសប្តាហ៍ ខណៈនៅ Man UTD រូបគេទទួលបានតែ ១២០,០០០ផោនតែប៉ុណ្ណោះក្នុងមួយសប្តាហ៍៕

កីឡាករ Marouane Fellaini
កីឡាករ Marouane Fellaini (អាវក្រហម)
កីឡាករ Marouane Fellaini (អាវក្រហម)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]