ថៃ៖ Kan Kanchanasutha កម្លោះសង្ហាដូចតួកូរ៉េ ដែលមាននារីៗជាច្រើននាក់តាមសុំស្នេហ៍ខ្លួន តែគេបែរជាប្រកែកទៅវិញ ហើយបានសម្រេចចិត្តកែសម្ផស្ស និងកែភេទធ្វើជាមនុស្សស្រីព្រោះតែអត្តចរិតពីកំណើត។

ឈានចូលមកដល់ឆ្នាំនេះ Kan Kanchanasutha ទើបតែមានអាយុ ២២ ឆ្នាំប៉ុណ្ណោះ និងទទួលបានការចាប់អារម្មណ៍ ពីសំណាក់បណ្តាអ្នកលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ព្រោះតែគេបានផ្លាស់ប្តូរសម្រស់ខ្លួនឯង យ៉ាងឆាប់រហ័សពីមនុស្សប្រុសក្លាយទៅជាមនុស្សស្រីវិញ ត្រឹមរយៈពេលតែជាង ៦ ខែប៉ុណ្ណោះ។

Kan Kanchanasutha បានប្រាប់ថា ការសម្រេចចិត្តទៅវះកាត់កែសម្ផស្សដូច្នេះគឺព្រោះតែការស្រលាញ់ពេញចិត្ត ហើយដំបូងៗក៏មានការជំទាស់ពីខាងគ្រួសារដែរ តែទោះបីជាយ៉ាងនេះក្តីក៏ខ្លួនបានទៅកែសម្ផស្សរួចទៅហើយ ដូច្នេះក្រុមគ្រួសារក៏បានមិនបានជំទាស់អ្វីទៀតដែរ។

គ្រាន់តែឃើញកម្លោះសង្ហារូបនេះប្តូរភេទទៅជាមនុស្សស្រីវិញអ៊ីចឹង ក៏បានធ្វើឱ្យនារីៗដែលធ្លាប់ដាក់ចិត្តស្រលាញ់គេនិយាយមិនចង់ចេញ និងចំណាំគេមិនចង់បានផងដែរ។ មិននឹកស្មានថាត្រឹមតែរយៈពេលខ្លីសោះ Kan Kanchanasutha បានផ្លាស់ប្តូររូបរាងរបស់ខ្លួនខ្លាំងដល់ថ្នាក់នេះសោះ។

Kan Kanchanasutha បានប្រាប់ថាបានទៅធ្វើការវះកាត់កែសម្ផស្សដូចតទៅនេះ៖

១) វះកាត់ប្តូរភេទអស់តម្លៃ ១៥០,០០០ បាត
២) ធ្វើច្រមុះអស់តម្លៃ ៧៥, ០០០ បាត
៣) ចាក់ថ្ពាល់អស់តម្លៃ ៥០,០០០ បាត
៤) ចាក់ចង្កាអស់តម្លៃ ៥០,០០០ បាត
៥) ចាក់ដើមទ្រូងលើកទី១អស់តម្លៃ ៨៥,០០០ បាត
៦) ចាក់ដើមទ្រូងលើកទី២អស់តម្លៃ ៥០,០០០ បាត
៧) កាត់សាច់ពកនៅបំពង់កអស់តម្លៃ ១៥,០០០ បាត
៨) និងចាក់ត្រកៀក៤ដង ម្តងអស់តម្លៃ ៣០,០០០ បាត ៕

ទស្សនារូបភាពរបស់ Kan Kanchanasutha ដូចខាងក្រោមនេះទាំងអស់គ្នា៖  

Kan Kanchanasutha កាលនៅជាប្រុស
Kan Kanchanasutha កាលនៅជាប្រុស
Kan Kanchanasutha កាលនៅជាប្រុស
Kan Kanchanasutha កាលនៅជាប្រុស
Kan Kanchanasutha កាលនៅជាប្រុស
Kan Kanchanasutha ពេលកែសម្ផស្ស
Kan Kanchanasutha ពេលកែសម្ផស្ស
Kan Kanchanasutha ពេលក្លាយជាមនុស្សស្រី
Kan Kanchanasutha ពេលក្លាយជាមនុស្សស្រី
Kan Kanchanasutha ពេលក្លាយជាមនុស្សស្រី
Kan Kanchanasutha ពេលក្លាយជាមនុស្សស្រី
Kan Kanchanasutha ពេលក្លាយជាមនុស្សស្រី
Kan Kanchanasutha ពេលក្លាយជាមនុស្សស្រី
Kan Kanchanasutha ពេលក្លាយជាមនុស្សស្រី
Kan Kanchanasutha ពេលក្លាយជាមនុស្សស្រី
Kan Kanchanasutha ពេលក្លាយជាមនុស្សស្រី
Kan Kanchanasutha ពេលក្លាយជាមនុស្សស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]