ឥណ្ឌា៖  ទារិកាម្នាក់ដែលមានអាយុទើប ៣សប្តាហ៍ ត្រូវបានម្តាយឪពុកនាង ប៉ុនប៉ងដុតទាំងរស់ បន្ទាប់ពីពួកគេជឿសម្តីគ្រូវេទមន្តម្នាក់ក្នុងភូមិដែលបានអះអាងថា “មានវិញ្ញាណបិសាចកាន់”។ ហេតុការណ៍នេះកើតឡើងកាលពីល្ងាចថ្ងៃសុក្រ ទី ១៨ ខែមករា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិ Utter Pradesh ប្រទេសឥណ្ឌា។

យោងតាមសារព័ត៌មាន Dailymail បានឲ្យដឹងថា ទារិកាខាងលើត្រូវបានម្តាយឪពុកយកទៅដាក់ក្នុងរណ្តៅមួយបម្រុងដុតចោលទាំងរស់។ ពេលនោះទារិកាបានស្រែកយំយ៉ាងខ្លាំងរហូតផ្អើលដល់អ្នកស្រុកដែលនៅក្នុងភូមិ។

ទារិកាខាងលើ

បន្ទាប់ពីឭសម្លេងក្មេងយំហើយ អ្នកស្រុកបាននាំគ្នាផ្អើលឆោឡោតាមរកសម្លេងក្មេងយំ។ រហូតដើរដល់កន្លែងកើតហេតុ ពួកគេស្រាប់តែឃើញទារិកាតូចមួយកំពុងដេកយំក្នុងរណ្តៅ។ រំពេចនោះពួកគេក៏ស្ទុះទៅលើកនាងចេញពីរណ្តៅ ហើយប្តឹងសមត្ថកិច្ចក្នុងតំបន់ភ្លាមៗតែម្តង។  

ឥឡូវនេះទារិកាខាងលើបានរួចរស់ជីវិតហើយ បន្ទាប់ពីអ្នកភូមិបានបញ្ជូននាងទៅមន្ទីរពេទ្យទាន់ពេល។

បើយោងតាមប្រសាសន៍របស់លោក Subhash Chandra Shakya ដែលជាប៉ូលិសក្នុងតំបន់បាននិយាយថា ទារិកាម្នាក់នេះត្រូវបានម្តាយឪពុក និងសាច់ញាតិរបស់នាងពីរនាក់ទៀតប៉ុនប៉ងចង់យកទៅដុតទាំងរស់ បន្ទាប់ពីពួកគេជឿសម្តីគ្រូវេទមន្តក្នុងភូមិម្នាក់ដែលបាននិយាយអះអាងថា “នាងមានវិញ្ញាណបិសាទតាមកាន់” ។ តាមការឱ្យដឹង គ្រូវេទមន្តអូមអាមនោះបាននិយាយថា ”វត្តមានរបស់ទារិកាម្នាក់នេះអាចបំផ្លាញផ្ទះសម្បែងនិងជីវិតពួកគេបាន”

ឥឡូវនេះសមត្ថកិច្ចក្នុងតំបន់បានធ្វើការចាប់ខ្លួនគ្រូវេទមន្ត រួមតាំងឪពុកទារក និងពូ មីងដែលបានផ្សំគំនិតប្រព្រឹត្តិអំពើខុសច្បាប់ដែលមនុស្សស្អប់ខ្ពើមនេះ។ ខណៈពេលដែលម្តាយទារិកាបានធ្វើការរត់គេចខ្លួនបាត់ហើយ៕

មានវីដេអូនៅខាងក្រោ​ម៖

ទារិកាខាងលើ
គ្រូវេទមន្ត
ជនល្មើសដែលបានប្រព្រឹត្តិ
ទារិកាខាងលើ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]