ចិន៖ ការទទួលបានការងារពីម្ចាស់ផលិតផលល្បីៗ គឺជាអ្វីដែលតារាគ្រប់រូបប្រាថ្នាចង់បាន។ប៉ុន្តែមានរឿងមួយដែលគួរឲ្យភ្ញាក់ផ្អើល នៅពេលដែលតារាស្រីជនជាតិចិនម្នាក់ឈ្មោះថា He Zhou Yan ជាតារាម៉ូដែលប្រចាំប៊្រេន D-G ស្ទើរតែបាត់បង់ការងារពីវិស័យសិល្បៈទៅវិញ ក៏ព្រោះតែនាងបានធ្វើរឿងមួយនៅក្នុងវីដេអូពាណិជ្ជកម្ម។

ជាក់ស្តែងប៊្រេនដ៏ល្បីឈ្មោះ Dolce & Gabbana ឬក៏ហៅកាត់ថា D-G បានបញ្ចេញនូវវីដេអូពាណិជ្ជមួយរបស់ខ្លួន ដោយឲ្យកញ្ញា He Zhou Yan ប្រើប្រាស់ចង្កឹះក្នុងការបរិភោគម្ហូបអាហាររបស់ប្រទេសអ៊ីតាលី ដែលមានដូចជា ភីហ្សា និង Spaghetti ជាដើម។ សកម្មភាពទាំងនេះបានធ្វើអ្នកទស្សនាគិតថា នេះជាការរើសអើងពូជសាសន៍។ រឿងនេះបង្កឲ្យមានផលប៉ះពាល់យ៉ាងខ្លាំង ទៅដល់ផលិតផលរបស់ប៊្រេន D-G ទាំងអស់នៅទូទាំងប្រទេសចិន។

បន្ទាប់ពីមានរឿងបែបនេះកើតឡើង He Zhou Yan ដែលជាតួអង្គនៅក្នុងវីដេអូនោះក៏បានចេញមុខបកស្រាយថា៖ <<នាងពិតជាមានអារម្មណ៍ថាខុសខ្លាំងណាស់ចំពោះរឿងដែលបានកើតឡើង។ នាងសន្យាថា នាងនឹងព្យាយាមកែប្រែខ្លួនឯងឲ្យបានល្អជាងនេះ។ ជាមួយគ្នានេះផងដែរនាងបានបន្ថែមទៀតថា នៅពេលដែលធ្វើការថត ការញ៉ាំម្ហូបអឺរ៉ុបដោយប្រើចង្កឹះ នាងមានអារម្មណ៍ថា វាពិតជាប្លែកខ្លាំងណាស់ ប៉ុន្តែខាងក្រុមការងារបានសុំឲ្យនាងធ្វើបែបនេះ។ នាងនិយាយទៀតថា ព្រោះតែរឿងនេះស្ទើរតែធ្វើឲ្យបាត់បង់អាជីព ជាតារាម៉ូដែលទៅហើយ ព្រោះខ្លួននាងផ្ទាល់ និងក្រុមគ្រួសារត្រូវទទួលរងការវាយតម្លៃយ៉ាងខ្លាំងពីសង្គម>>។

ទន្ទឹមនឹងនេះផងដែរក៏មានអ្នកគាំទ្រមួយចំនួនធំ បានផ្តល់កម្លាំងចិត្ត និងចង់ឲ្យនាងមានឱកាសក្នុងការទទួលការងារថ្មីៗផ្សេងទៀត ព្រោះពួកគេយល់ថានាងធ្វើនេះក៏តាមតួនាទី ការដែលតម្រូវឲ្យ ហើយនាងក៏គ្មានសិទ្ធិសម្រេចចិត្តនៅក្នុងការផលិតវីដេអូនេះដែរ៕ 

ទស្សនាវីដេអូខាងក្រោម

រូបភាពក្នុងវីដេអូ
He Zhou Yan
He Zhou Yan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]