បរទេស៖ តារាចម្រៀង Brandon Beal គឺជាតារាចម្រៀងលំដាប់អន្តរជាតិសញ្ញាតិអាមេរិចម្នាក់ ដែលបានកសាងស្នាដៃផ្នែកចម្រៀងតាំងពីខ្ទង់ឆ្នាំ ២០០៦-២០០៨ មកម្ល៉េះ ដែលថែមទាំងមានទេពកោសល្យពិសេសផ្នែកនិពន្ធ និងផលិតបទចម្រៀងដោយផ្ទាល់ដៃផងដែរ។

នៅក្នុងនោះ លោក Brandon Beal ក៏ធ្លាប់បានសហការការងារជាមួយនឹងតារាចម្រៀងល្បីៗជាច្រើនរូបដូចជា Snoop Dogg Flo Rida Juelz Santana Kato Lukas Graham[ និង Christopher ជាដើម។ ហើយកេរ្តិ៍ឈ្មោះរបស់លោក បានចាប់ផ្តើមល្បីរន្ទឺសុះសាយ និងត្រូវបានគេចាក់ស្តាប់ច្រើនជាងគេបំផុតស្ទើរពាសពេញពិភពលោក តាមរយៈបទចម្រៀងមួយបទមានចំណងជើងថា Twerk it like miley ជាចង្វាក់ធ្វើកៗ (Twerk) ដែលធ្វើឱ្យអ្នកគាំទ្រ ឬអ្នកដែលស្តាប់បទនេះរួចទប់ខ្លួនមិនរួច។ ដោយបទចម្រៀងនេះដែរបានចេញផ្សាយដំបូងនៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០១៤ និងចេញជាវីដេអូចម្រៀងជាផ្លូវការនៅលើបណ្តាញសង្គម Youtube នៅក្នុងថ្ងៃទី ១២ ខែឧសភាឆ្នាំ ២០១៤ ហើយក៏បន្តមានភាពល្បីល្បាញរហូតដល់សព្វថ្ងៃ។

លោក Brandon Beal

អ្វីដែលអ្នកគាំទ្រមិនធ្លាប់បានដឹងនោះ បទចម្រៀងនេះដំបូង ត្រូវបានលោក Brandon Beal នឹកគិតចង់បង្កើតឡើងដោយសារតែមនុស្សម្នាក់ នោះគឺតារាចម្រៀងស្រីល្បីឈ្មោះ Miley Cyrus។ ដោយនៅក្នុងអំឡុងឆ្នាំ ២០១៣ វីដេអូនៃការសម្តែងលើប្រគំតន្ត្រីមួយរបស់ Miley Cyrus នៅក្នុងបទ Wop របស់នាងនឹងលោក J.Dash បានធ្វើឱ្យកក្រើក និងមានភាពល្បីល្បាញមែនទែននៅក្នុងរូបភាពនៃការរិះគន់យ៉ាងសម្បើម។

តារាចម្រៀង Miley Cyrus

ទោះជាយ៉ាងនេះក្តី ដោយសារតែការ Twerk របស់ Miley ក្នុងការប្រគំតន្ត្រីនេះហើយ បានធ្វើឱ្យលោក Brandon Beal យល់ថានេះជាឱកាសមួយ ក្នុងការច្នៃប្រតិដ្ឋបទចម្រៀងថ្មីរបស់លោក ដែលនេះហើយជាអ្វីដែលលោកស្រលាញ់ចូលចិត្តបំផុតនោះ។ ពេលនោះលោកក៏បានសហការផលិតបទចម្រៀងនេះជាមួយនឹងអ្នកផលិតបទភ្លេងល្បីលោក Danish DJ Hedegaard ហើយច្រៀងរួមគ្នាជាមួយនឹងលោក Christopher តែក៏ត្រូវបានម្ចាស់សាមីខ្លួននាង Miley Cyrus  និយាយថាបទវាជាចម្រៀងមួយដែលគ្មានបានការ ​ឬមិនអាចទទួលបានភាពល្បីល្បាញនោះទេ។ 

តែខុសពីការគិតក្រោយពីបទនេះបានចេញផ្សាយជាផ្លូវការ វាក៏បានក្លាយទៅជាបទចម្រៀងដែលកក្រើក និងមានភាពល្បីល្បាញខ្លាំងមែនទែន រហូតអ្នកណាៗក៏ចូលចិត្តស្តាប់នូវចង្វាក់ដែលធ្វើឱ្យទប់ខ្លួនមិនរួចនេះដែរ។ ជាពិសេសបទចម្រៀង Twerk it like miley បានជាប់ចំណាត់ថ្នាក់ជាច្រើនផងដែរនៅក្នុងប្រទេសមួយចំនួន ឡើងជាកំពូលចម្រៀង Top Chart ទៀតផង។

តារាចម្រៀង Miley Cyrus

កាន់តែអស្ចារ្យ ក្រុមហ៊ុនស្រាបៀរ Ganzberg ដែលជាស្រាបៀរកម្រិតពិភពលោក រសជាតិពិតពីប្រទេសអាល្លឺម៉ង់ បានរៀបចំកម្មវិធីប្រគំតន្ត្រីដ៏ធំមួយនោះគឺ Ganzberg Uber Valentine’s Festival ដោយបានអញ្ជើញតារាចម្រៀងអន្តរជាតិ Brandon Beal ចូលរួមច្រៀងដោយផ្ទាល់ជាមួយនឹងបទចម្រៀងដ៏ល្បី Twerk It Like Miley និងបទចម្រៀងល្បីៗរបស់លោកជាច្រើនបទទៀតផងដែរ ក្នុងទិវានៃក្តីស្រលាញ់ ​Valentine's day ថ្ងៃព្រហស្បតិ៍ ទី ១៤កុម្ភៈ ឆ្នាំ ២០១៩ ខាងមុខនេះ នៅមុខសាលមហោស្រពកោះពេជ្រ រាជធានី ភ្នំពេញ ចាប់ពីម៉ោង៦ល្ងាច.តទៅ។

ដូច្នេះ កុំឱ្យខកខានឱកាសដ៏ពិសេសនេះឱ្យសោះ ជួបជុំគ្នារាំលេងសប្បាយជាមួយនឹងបទពិសោធន៍តន្ត្រីថ្មីចង្វាក់ Twerk Twerk ក្នុងកម្មវិធី Ganzberg Uber Valentine’s Festival ខាងមុខនេះទាំងអស់គ្នា៕

ការប្រគំតន្ត្រី Ganzberg Uber Valentine’s Festiva

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]