ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរ អ៊ែមមឺរឹត Emirates បានដាក់ចេញនូវមុខងារថ្ថ្មី នៅលើ​​ កម្មវិធីទូរស័ព្ទ ដើម្បីអនុញ្ញាតឱ្យអតិថិជនបង្កើតបញ្ជីចាក់វីដេអូ ដែលអាចធ្វើបាននៅពីមុខជើងហោះហើររបស់ពួកគេ និងធ្វើសមកាលកម្មទៅកន្លែងអង្គុយរបស់ពួកគេនៅពេលដែលពួកគេជិះ។ អ្នកដំណើរអាចរៀបចំគម្រោងដំណើរកម្សាន្ត កាន់តែប្រសើរជាងមុន តាមរយ:ការប្រើប្រាស់កម្មវិធីរបស់ក្រុមហ៊ុនអាកាសចរ អ៊ែមមឺរឹត ( Emirates App) ដើម្បីអូសមើលតារាងសេវាកម្សាន្ត ដែលមានតម្លៃថ្លៃៗ។

ប្រព័ន្ធសេវាកម្សាន្តក្នុងយន្តហោះរបស់​អ៊ែមមឺរឹត ដែលហៅកាត់ថា​ ICE​ បានឈានទៅដល់ជាង​ ៤០០០​ ប៉ុស្តិ៍កម្សាន្តថ្មីៗ ដែលមានតាមតម្រូវការ។​ កាតាឡុក​រួមបញ្ចូល មានចំនួនជាង ១០០០ ខ្សែភាពយន្ត ច្រើនជាងក្រុមហ៊ុនអាកាសចរដ៏ទៃទៀត ខ្សែភាពយន្តភាគល្បីៗ បទចម្រៀងរាប់ពាន់បទ​ ខ្សែអាត់សម្លេង និងហ្គេម។

មុខងារថ្មីនេះគឺមាននៅលើយន្តហោះ Boeing 777 ជាង ១០០ គ្រឿងរបស់ អ៊ែមមឺរឹត ហើយនឹងគ្រោងដាក់ឲ្យមានបន្ថែមទៀតនៅគ្រប់យន្តហោះ រួមទាំងយន្តហោះ A380 នៅក្នុងខែថ្មីខាងមុខនេះ។

អ៊ែមមឺរឹត បានផ្តល់ជូននូវការកម្សាន្តដែលមាន ៤៤ ភាសាហើយបានដាក់បញ្ចូលខ្សែភាពយន្តជាង ១០០ រឿងចូលទៅក្នុងប្រព័ន្ធប្រតិបត្តិការសម្រាប់ឲ្យអ្នកដំណើរជុំវិញសាកលលោកបានទស្សនា។ អ៊ែមមឺរឹត នឹងបំពេញបំណងអ្នកដំណើរក្មេងៗទាំងអស់ជាមួយនឹងជម្រើសខ្សែភាពយន្ត និងបុស្តិ៍ទូរទស្សន៍ដ៏ល្អៗសម្រាប់កុមាររួមមាន ខ្សែភាពយន្តជាង ៧៥ រឿងរបស់ Disney, Marvel និងរឿងតុក្កតាផ្សេងៗនៅក្នុងបុស្តិ៍ទូរទស្សន៍ជាង ៥០ បុស្តិ៍ដូចជា បុស្តិ៍ Cartoon Network, Nickelondoen, CBeebies និងបុស្តិ៍របស់ Disney ជាដើម។

របៀបបង្កើតតារាងមើលកម្សាន្ត​ ICE

សេវាកម្សាន្ត ICE ក៏មានវិដេអូលក្ខណៈពិសេសប្លែកៗដូចជា ការធ្វើម្ហូបអាហារ និងស្រារបស់អ៊ែមមឺរឹត ដែលឱ្យអ្នកដំណើរអាចមើលឃើញពីរបៀបដែលអ៊ែមមឺរឹតបង្កើតនូវបញ្ជីមុខម្ហូប វគ្គសិក្សាទាក់ទងនឹងអ្នកជំនាញ ដែលបានដឹកនាំដោយអ្នកជំនាញ ក៏ដូចជាវគ្គសិក្សាភាសាអង់គ្លេសផ្តល់ជូននូវមេរៀនសម្រាប់អ្នកចាប់ផ្តើមដំបូង។

កម្មវិធីលើទូរស័ព្ទដៃរបស់ អ៊ែមមឺរែត (The Emirates app )​

កម្មវិធីលើទូរស័ព្ទដៃរបស់ អ៊ែមមឺរឹត (The Emirates app) ជាដៃគូទេសចរណ៍មួយ ដែលអនុញ្ញាតឱ្យអតិថិជនកក់សំបុត្រយន្តហោះ កក់សណ្ឋាគារ ជួលរថយន្ត និងការកក់ការធ្វើដំណើរកម្សាន្តផ្សេងៗ។ ក្រៅពីបញ្ជីមុខម្ហូប ដែលមាននៅក្នុងកម្មវីធីសេវាកម្សាន្ត អ្នកដំណើរក៏អាចរកមើលបញ្ជីមុខម្ហូបសម្រាប់ទទួលទានកំឡុងពេលហោះហើរ និងបញ្ជីស្រាបានរហូតដល់មួយខែមុនថ្ងៃចេញដំណើរ។ 

កម្មវិធីអ៊ែមមឺរឹត​ ក៏មានបង្ហាញនូវទីតាំងកៅអីក្នុងយន្តហោះជាលក្ខណ: 3D ដែលអនុញ្ញាតឱ្យអ្នកដំណើរមើលឃើញផ្ទៃខាងក្នុងនៃយន្តហោះ អ៊ែមមឺរឹត A380 និងអ៊ែមមឺរឹត Boeing 777 ក្នុងអំឡុងពេលជ្រើសរើសកៅអីហើយ និងត្រួតពិនិត្យមើលផ្នែកខាងក្នុងយន្តហោះមុនពេលចេញដំណើរ។

អតិថិជនអាចទាញយកកម្មវិធីរបស់ អ៊ែមមឺរឹត ដោយមិនគិតថ្លៃតាមរយ:ទូរសព្ទ iOS ឬ Android។

គួររំលឹកផងដែរថា ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹតមាន ប្រតិបត្តិការហោះហើរជារៀងរាល់ថ្ងៃ ពីរាជធានីភ្នំពេញទៅកាន់ទីក្រុងឌូបៃ ដោយឆ្លងកាត់ទីក្រុងយ៉ាំងហ្គោន។ 

សម្រាប់ព័ត៌មានបន្ថែមអំពីជើងហោះហើរតាម អ៊ែមមឺរឹត អ្នកធ្វើដំណើរអាចទាក់ទងទៅកាន់ការិយាល័យអ៊ែមមឺរឹតនៅកម្ពុជាតាមលេខទូរស័ព្ទ 023 998 168 ឬអ៊ីម៉េល [email protected] ឬកក់សំបុត្រយន្តហោះតាមរយៈ www.emirates.com/kh ឬទាក់ទងភ្នាក់ងារធ្វើដំណើរដែលនៅជិតបំផុត៕

Emirates ណែនាំមុខងារកម្សាន្តថ្មី នៅក្នុង​​ Emirates App

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]