អាមេរិក៖​ មានរឿងគួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពេលដែលអ្នកប្រដាល់ហ្វីលីពីន Manny Pacquiao បានប្រកួតឈ្នះអ្នកប្រដាល់អាមេរិក Adrien Broner។ 

បើយោងតាមសារព័ត៌មាន ABS-CBN News បានឱ្យដឹងថា តំបន់នៅជុំវិញភូមិគ្រឹះរបស់ Pacquiao ដែលស្ថិតនៅក្នុងរដ្ឋ ឡូស អែនចឺឡេស ត្រូវបានប៉ូលិសធ្វើការបិទបណ្តោះអាសន្ន ក្រោយពីមានការរាយការណ៍ថា មានហេតុការណ៍ចោរលួចគាស់ផ្ទះរបស់កីឡាកររូបនេះ។ ទំនងជាចោររូបនេះ ធ្វើសកម្មភាពអំឡុងពេលដែល Pacquiao រវល់ជាមួយការប្រកួតប្រដាល់ដ៏ធំមួយកន្លងទៅថ្មីៗនេះ។

ទោះបីជាបែបណាក៏ដោយ គេនៅមិនទាន់មានសេចក្តីរាយការណ៍អំពីទ្រព្យសម្បត្តិដែលបានបាត់បង់នៅឡើយទេ។

គួរបញ្ជាក់ដែរថា ក្រោយពីការពារខ្សែក្រវ៉ាត់របស់ខ្លួនបានសម្រេច Pacquiao ទទួលបានប្រាក់ថ្លៃខ្លួនប្រមាណ ៦០លានដុល្លារពីការប្រកួតខាងលើ៕

សូមទស្សនារូបភាពខាងក្រោម៖

ទិដ្ធភាពផ្ទះរបស់ Pacquiao ក្រោយត្រូវចោរគាស់
ទិដ្ធភាពផ្ទះរបស់ Pacquiao ក្រោយត្រូវចោរគាស់
កីឡាករ Manny Pacquiao ក្រោយការពារខ្សែក្រវ៉ាត់បានសម្រេច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]