ខេត្តកំពង់ស្ពឺ៖ ក្រុម Pitou FC បានគ្រងតំណែងជើងឯកក្នុងព្រឹត្តិការណ៍ការប្រកួតនៃក្របខ័ណ្ឌពានរង្វាន់ Tiger Street Football Festival 2019 ប្រចាំមណ្ឌលខេត្តកំពង់ស្ពឺ ក្រោយពីយកឈ្នះលើក្រុម AVATA ក្នុងលទ្ធផល ២ ទល់ ១ នៅវគ្គផ្តាច់ព្រ័ត្រនាយប់ថ្ងៃទី ២0 ខែ មករា ឆ្នាំ ២០១៩ នេះនៅដីឡូត៍ឧកញ៉ា ឈួន គឹមសាន្ត ទីរួមខេត្តកំពង់ស្ពឺ។

ការប្រកួត Tiger Street Football Festival 2019

មុនឈានមកដល់វគ្គផ្ដាច់ព្រ័ត្រនេះ ក្រុម Pitou FC បានយកឈ្នះលើក្រុម Black Lion A ដោយលទ្ធផល ៣ ទល់ ២ ចំណែកក្រុម AVATA បានយកឈ្នះលើក្រុមត្រពាំងលើក លទ្ធផល ៥ ទល់ ២ មិនបានទទួលជ័យជម្នះរបស់ក្រុមទាំង ២ ត្រូវប្រកួតជាមួយក្រុមដើម្បីដណ្តើមលេខ ៣ និងលេខ ៤ ។ ជាលទ្ធផល ក្រុម Black Lion A ដណ្តើមបានលេខ ៣ ក្រោយឈ្នះក្រុមត្រពាំងលើក ១ ទល់ ២។

សម្រាប់រង្វាន់ក្រុមជើងឯកប្រចាំមណ្ឌលខេត្តកំពង់ស្ពឺ គឺក្រុម Pitou FC ទទួលបានប្រាក់រង្វាន់ ១០០០ ដុល្លារ ក្រុមជើងឯករងបានទៅលើក្រុម AVATA ប្រាក់រង្វាន់ ៧០០ ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ ៣ បានទៅលើក្រុម Black Lion A ប្រាក់រង្វាន់ ៣៥០ ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ ៤ បានទៅលើក្រុមត្រពាំងលើក ប្រាក់រង្វាន់ ១៥០ ដុល្លារ និងស្រាបៀរថៃហ្គ័រ ។

ដោយឡែកសម្រាប់ខេត្តកំពង់ស្ពឺ ដែលជាមណ្ឌលទី៣នេះ គណៈកម្មាធិការរៀបចំការប្រកួត យកតែ ៤ ក្រុមតែប៉ុណ្ណោះ ដើម្បីឲ្យទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេសនៅរាជធានីភ្នំពេញ ថ្ងៃទី ១៦ និងទី ១៧ មីនា ២០១៩ ខាងមុខនេះ ជាពិសេសមានឱកាសជួបផ្ទាល់ ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិលោក Ronaldinho។

ការប្រកួតជម្រុះក្នុងកម្មវិធី Tiger street Football Festival 2019 នឹងធ្វើឡើងនៅមណ្ឌលបន្ទាប់គឺ ខេត្តបាត់ដំបងនៅថ្ងៃទី ២៦-២៧ ខែ មករា ឆ្នាំ ២០១៩ នៅពហុកីឡាដ្ឋានស្តាតចាស់ វាលបែកចានទីរួមខេត្តបាត់ដំបង ។

ស្រាបៀរថៃហ្គ័រ ជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិ មានដើមកំណើតតាំងពីឆ្នាំ ១៩៣២ នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង ៧០ ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង ៤០ មេដាយផ្នែករសជាតិ និងគុណភាព៕

សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH

ពិសាដោយការទទួលខុសត្រូវ។

ការប្រកួត Tiger Street Football Festival 2019
ការប្រកួត Tiger Street Football Festival 2019
ការប្រកួត Tiger Street Football Festival 2019
ជ័យលាភីលេខ១
ជ័យលាភីលេខ១
ជ័យលាភីលេខ២
ជ័យលាភីលេខ៣
ជ័យលាភីលេខ៤
ការប្រកួត Tiger Street Football Festival 2019

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]