បរទេស៖ កីឡាករ ម៉ានី ប៉ាក់គីអៅ (Manny Pacquiao) បានបបួលគូសងសឹកចាស់ ដែលជាម្ចាស់ខ្សែក្រវ៉ាត់ពិភពលោក ៥សម័យកាល កីឡាករ ផ្លយហ៍ មេវេដឺរ (Floyd Mayweather) ឱ្យមកប្រកួតសងសឹកជាមួយខ្លួនម្តងទៀត ក្រោយពីលោកបានផ្តួលកីឡាករ Adrien Broner ខណៈដែល Floyd បានប្រកាសចូលនិវត្តន៍ទៅហើយ។ កីឡាករ Pacquiao បានបរាជ័យដោយពិន្ទុម្តងរួចមកហើយក្នុងជំនួបជាមួយ Floyd កាលពីឆ្នាំ ២០១៥។ ក្រោយមក Pacquiao បានធ្វើការប្រកួតសាជាថ្មី នឹងបានក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ WBA ពិភពលោកក្រោយពីយកឈ្នះកីឡាករសញ្ជាតិអាហ្សង់ទីន Lucas Matthysse។

កីឡាករ Manny Pacquiao​
កីឡាករ Manny Pacquiao​

ក្រោយពីបញ្ចប់ការប្រកួតទល់នឹង Adrien Broner កីឡាករ Pacquiao បាននិយាយថា “លោកមិនអាចចូលនិវត្តន៍ដោយស្ងប់ចិត្តបានទេ បើសិនជាគ្មានការប្រកួតសងសឹកទល់នឹង Floyd”។ Pacquiao បានបន្ថែមទៀតថា៖ “ខ្ញុំនឹងត្រលប់ទៅកាន់សង្វៀនប្រកួតសាជាថ្មីម្តងទៀតនៅពេលណាក៏បាន ឱ្យតែគេ(Floyd) ហ៊ានប្រកួតជាមួយខ្ញុំ”

កីឡាករ Manny Pacquiao​ ប្រកួតជាមួយ Adrien Broner

គួរបញ្ជាក់ថា ក្រោយពីការពារតំណែងជើងឯកបានសម្រេច ស្តេចប្រដាល់អាស៊ីរូបនេះបានបោះពាក្យសម្តីថា៖ “បើសិនជា Floyd ចង់ត្រលប់មកពីចូលនិវត្តន៍វិញពេលណា គេអាចប្រកាស និងសាកជាមួយខ្ញុំបាន , ខ្ញុំគឺជាជើងឯក ដូច្នេះខ្ញុំគ្មានថ្ងៃដែលត្រូវរារែកចិត្តចំពោះគូប្រជែងឡើយ”។ មិនត្រឹមតែប៉ុណ្ណឹងទេ Pacquiao ថែមទាំងបានប្រលយពាក្យថា៖ “ខ្ញុំជាជើងឯក ហើយខ្ញុំនឹងរង់ចាំមើលថាអ្នកណាជាគូប្រជែងសម្រាប់ដណ្តើមខ្សែក្រវ៉ាត់នេះពីខ្ញុំ”៕

កីឡាករ Manny Pacquiao​ ប្រកួតជាមួយ
កីឡាករ Floyd Mayweather

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]