ចិន៖ មួយរយៈចុងក្រោយនេះ នៅក្នុងបណ្តាញសង្គម គេកំពុងតែនាំគ្នាលេងChallenge មួយ ដែលមានឈ្មោះថា«10Years Challenge» ដែលហ្គេមនេះ តម្រូវឲ្យ យករូបកាល១០ឆ្នាំមុន និងរូបបច្ចុប្បន្ន ដាក់បញ្ចូលគ្នា ដើម្បីឲ្យមើលឃើញថា តើរយៈពេល១០ឆ្នាំនេះ មានការខុសប្លែកគ្នាប៉ុណ្ណា។

ពេលនេះមកងាកមើលសម្រស់ តារាល្បីលំដាប់ប្រទេសចិន ថាតើពួកគេ ប្រែប្រួលបែបណា ក្នុងរយៈពេល១០ឆ្នាំមកនេះ។ ក្នុងនោះ ប្រភពព័ត៌មានបរទេសមួយបាន ស្វែងរករូបថតរបស់ តារាស្រីចិនល្បីៗ កាលពី១០ឆ្នាំមុន ដើម្បីធ្វើការប្រៀបធៀប នូវសម្រស់របស់ពួកគេ។ ប៉ុន្តែអ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះ តារាស្រីមួយចំនួន គឺគ្មានប្រែប្រួលសម្រស់បន្តិចសោះ បើទោះបីជា អាយុកាន់តែទៅមុខក៏ដោយ និងតារាមួយចំនួនទៀត បានផ្លាស់ប្តូរទៅតាមអាយុរបស់ពួកគេ៕

តោះទៅមើលទាំងអស់គ្នា៖  

១) Angela Baby៖ តាំងពីដំបូងរហូតមកទល់ពេលនេះ សម្រស់របស់នាង តែងតែត្រូវគេគិតថា ជាសម្រស់កែសម្ផស្ស មិនមែនជាសម្រស់ពិតប្រាកដរបស់នាងនោះទេ។ ក្នុងនោះ បើក្រឡេកមើល មុខមាត់របស់នាង កាលពី១០ឆ្នាំមុន គឺពិតជាផ្ទុយស្រឡះនឹងសម្រស់បច្ចុប្បន្នខ្លាំងមែន។

សម្រស់នាង កាល១០ឆ្នាំមុន
សម្រស់របស់នាងបច្ចុប្បន្ន
សម្រស់របស់នាងបច្ចុប្បន្ន
សម្រស់របស់នាងបច្ចុប្បន្ន

២) Yang Mi៖ ដូចជាប្រិយមិត្តបានដឹងរួចមកហើយថា មុខមាត់របស់ តារាស្រីរូបនេះ ស្រស់ស្អាតតាំងពីក្មេងមកម្ល៉េះ។ ដូច្នេះគ្មានអ្វីចម្លែកនោះទេ ដែលសម្រស់របស់នាង ទាក់ទាញនោះ ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាពិសេស នាពេលបច្ចុប្បន្ន Yang Mi កាន់តែត្រូវគេចាប់អារម្មណ៍លើសម្រស់របស់នាង។

សម្រស់នាងកាល១០ឆ្នាំមុន
ខាងស្តាំជាសម្រស់បច្ចុប្បន្ន
សម្រស់បច្ចុប្បន្ននាង

៣) Fan Bingbing៖ ត្រូវគ្រប់គ្នា បានដាក់ឈ្មោះឲ្យនាងថា«រាជនីសម្រស់» ព្រោះតែសម្រស់របស់នាង ស្រស់ស្អាតគ្មានទាស់បន្តិចត្រង់ណាសោះ តាំងពីក្បាល ដល់ចុងជើង។ បើងាកមើលមុខរបស់នាង កាលពី១០ឆ្នាំ ហើយមកប្រៀបធៀបនឹងបច្ចុប្បន្ន គឺគ្មានអ្វីប្រែប្រួលបន្តិចនោះទេ។

សម្រស់នាងកាល១០ឆ្នាំមុន
សម្រស់បច្ចុប្បន្ន
សម្រស់បច្ចុប្បន្ន

៤) Liu Yifei​៖ តារាស្រីរូបនេះ បានប្រឡូកសិល្បៈតាំងពីក្មេងមកម្ល៉េះ ដែលនៅពេលនោះ នាងមិនទាន់មានភាពល្បីល្បាញនោះទេ ទើបតែពេលនាង មានវ័យជំទង់ បានមានគេស្គាល់ច្រើន។ អ្វីដែលសំខាន់ សម្រស់របស់នាង ស្រស់ស្អាត គ្មានប្រែតាំងពីក្មេង រហូតមកទល់បច្ចុប្បន្ន បើងាកមើលមុខនាង កាល១០ឆ្នាំមុន។

សម្រស់១០ឆ្នាំមុន
សម្រស់១០ឆ្នាំមុន
សម្រស់បច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]