ថៃ៖ កញ្ញា Susira Angelina ជាតួអង្គមួយរូប ឈ្មោះម៉ាលី នៅក្នុងរឿងភាគដ៏ល្បីមួយរបស់ប្រទេសថៃគឺរឿង <<បុព្វេសន្និវាស>> ដែលធ្វើឲ្យគ្រប់ស្គាល់នាងយ៉ាងច្បាស់តាមរយៈរឿងភាគមួយនេះ។

ជាក់ស្តែងថ្មីៗនេះ Susi បានផុសសំណេរដ៏កម្សត់ និងតក់ស្លុតមួយនៅក្នុងអ៊ីនស្តារក្រាមផ្ទាល់ខ្លួន ដែលនិយាយអំពីគូដណ្តឹងរបស់នាងគឺលោក Christopher ដែលទើបតែបាត់បង់ជីវិត។ ជាមួយគ្នានេះផងដែរមានមិត្តរួមសិល្បៈ ក៏ដូចជាហ្វេនៗចូលទៅសរសេរសាររំលែកទុក្ខ និងផ្តល់កម្លាំងចិត្តដល់ Susi ជាច្រើន។ សម្រាប់មូលហេតុទាក់ទងនឹងការស្លាប់នេះ កញ្ញា Susi មិនបានបញ្ជាក់នោះទេ។

គួរបញ្ជាក់ផងដែរថា Susi និងលោក Christopher មានទំនាក់ទំនងស្នេហាជាមួយគ្នារយៈពេលជិត៧ឆ្នាំហើយ។ ពួកគេទាំងពីរទើបតែភ្ជាប់ពាក្យជាមួយគ្នាមិនទាន់បានយូរប៉ុន្មាននោះទេ។ បើយោងតាមសម្តីរបស់ Susi ដែលនាងធ្លាប់ផ្តល់បទសម្ភាសន៍នៅក្នុងកម្មវិធីមួយថា លោក Christopher ជាជនជាតិអាមេរិក ពួកគេទាំងពីរជួបគ្នាតាមរយៈមិត្តភក្តិ បន្ទាប់មកពួកគេទាំងពីរក៏ស្រលាញ់គ្នា។ Christopher បានសុំនាងរៀបការកាលពីឆ្នាំមុន ហើយនាងក៏បានយល់ព្រម។ លោក Christopher ជាទាហាន EOD របស់សហរដ្ឋអាមេរិក តែលោកបានផ្លាស់ទីលំនៅមកខេត្តឈៀងម៉ៃ ប្រទេសថៃ៕

ចូលរួមរំលែកទុក្ខផង!

រូបដែលនាងបានផុសពីគូដណ្តឹងរបស់នាង
Susira Angelina
Susira Angelina
Susi និង គូដណ្តឹង
Susi និង គូដណ្តឹង
Susi និង គូដណ្តឹង
Susi និង គូដណ្តឹង
Susi និង គូដណ្តឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]