ភ្នំពេញ៖ ខេត្តសៀមរាប​នឹង​ក្លាយ​ទី​ក្រុ​ឆ្លាត (Smart City) នាពេលខាងមុខ​និង​ដំបូង​គេ ក្រោយពី​រដ្ឋបាលខេត្ត​មួយ​នេះ​បាន​ជួបប្រជុំ​ពិនិត្យ ពិភាក្សា លើ​ការបញ្ចប់​គម្រោង​បំពាក់​អំពូល​បំភ្លឺ​ផ្លូវ LED បង្កើត​ទីក្រុង​វៃឆ្លាត ខេត្តសៀមរាប ជាមួយ​ក្រុមហ៊ុន Minebea Mistumi ដែលជា​អ្នកអនុវត្ត​គម្រោង។

នៅក្នុង​កិច្ចប្រជុំ​សវនកម្ម បញ្ចប់​គម្រោង ការបំពាក់​អំពូល​បំភ្លឺ​ផ្លូវ LED បង្កើត​ទីក្រុង​ឆ្លាត​កាលពី​ថ្ងៃទី ១៧ ខែ មករា ឆ្នាំ២០១៩កន្លងមក លោក​សុខ ថុល នាយក​រដ្ឋបាល​សាលាខេត្ត​បាន​ឲ្យ​ដឹងថា តាម​ការលើកឡើង​រប​ស់​ក្រុមហ៊ុន Minebea Mistumi ក្រោម​កម្មវិធី​នៃ​ការបំពាក់​ប្រព័ន្ធ​អំពូល​បំភ្លឺ​ផ្លូវ LED ជាមួយ​បណ្តាញ​ឥត​ខ្សែ ដែលជា​បច្ចេកវិទ្យា​ចុងក្រោយបង្អស់ មាន​ប្រសិទ្ធភាព​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់។

លោក​បាន​បញ្ជាក់ថា “បច្ចុប្បន្ន​ការប្រែប្រួល​អាកាសធាតុ គឺជា​បញ្ហា​ប្រឈម​ដ៏​ធ្ងន់ធ្ងរ​មួយ​នៅលើ​ពិភពលោក ដែល​បណ្តាលមកពី​កំណើន​កំហាប់​ឧស្ម័ន​ផ្ទះ​កញ្ចក់ ក្នុង​បរិយាកាស ដូច្នេះ​ទើបត្រូវ​មាន​វិធានការ​ជាច្រើន​ត្រូវបាន​លើកឡើង ដើម្បី​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់។

លោក​បាន​បន្តទៀតថា ដោយ​បច្ចេកវិទ្យា​ទំនើប រាល់​អំពូល​ភ្លើង​ដែល​បាន​បំពាក់​បំភ្លឺ​នៅតាម​ដង ផ្លូវ​ក្នុង​ក្រុង​សៀមរាប អាច​គ្រប់គ្រង ដោយ​បណ្តាញ​ឥត​ខ្សែ ជួយ​ដល់​ការបិទ បើក​អំពូល​បំភ្លឺ​ផ្លូវ​កាន់​តែមាន​ភាពងាយស្រួល ។ តាមរយៈ​ការអនុវត្ត​គម្រោង JCM នេះ​SRPH បាន​ចូលរួមចំណែក​ដល់​ការកាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ហើយ គម្រោង​និង​ធ្វើការ​ពង្រីក​អំពូល​បំភ្លឺ​ផ្លូវ ដែល​ប្រើប្រាស់​ថាមពល​មាន​ប្រសិទ្ធិភាព នៅតាម​តំបន់ផ្សេងៗ នាពេល​អនាគត ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន Minebea Mistumi និង រដ្ឋាភិបាល​ជប៉ុន ។

លោក​សុខ ថុល ក៏បាន​លើក​ផងដែរ​ថា ការសាងសង់​មិនអាច​បញ្ចប់​ក្នុង​ឆ្នាំ២០១៨ គឺ​ត្រូវ​ពន្យា​ទៅ​ឆ្នាំ២០១៩ ដោយ​ការបញ្ជាទិញ​ខ្សែភ្លើង​ត្រូវ​ពន្យា ដោយសារ​បញ្ហា​នីតិវិធី​ហិរញ្ញវត្ថុ ។ ដើម្បី​ធានា​នូវ​កិច្ចសហប្រតិបត្តិការ និង​ថែទាំ ក្នុងការ​អនុវត្ត​គម្រោង​JCM ឲ្យ​មាន​ភាពរលូន​ក្នុង​រយៈពេល១០ឆ្នាំ សាលាខេត្ត​សៀមរាប នឹងត្រូវ​រាយការណ៍​ពី​ទិន្នន័យ​ទៅ​រដ្ឋាភិបាល​ជប៉ុន​រយៈ​ពេល១០ឆ្នាំ​ខាងមុខនេះ។

ជាមួយនេះ​រដ្ឋបាល​សាលាខេត្ត​សៀមរាប​នឹង​ធានាថា នឹង​សហការ​ជាមួយ​ក្រុមហ៊ុន Minebea Mistumi សម្រាប់​ប្រតិបត្តិការ និង​ថែទាំ​ដោយ​រលូន​តាម​តម្រូវការ​របស់ គម្រោង ។ ក្នុងនោះដែរ​លោក​ក៏បាន​លើក​ផងដែរ ពី​ចក្ខុវិស័យ​នាពេល​អនាគត​របស់​ខេត្តសៀមរាប ក្នុងការ​លើកកម្ពស់​ទីក្រុង​ប្រវត្តិសាស្ត្រ​មួយ​នេះ ឲ្យ​ក្លាយជា​ទីក្រុង​ស្អាត សុវត្ថិភាព ងាយស្រួល​សម្រាប់​អ្នករស់នៅ និង ជា​គោលដៅ​របស់​ភ្ញៀវ​ទេសចរណ៍​នៅលើ​ពិភពលោក ចូលមក​ទស្សនា​កម្សាន្ត តាមរយៈ​ធ្វើ​ឲ្យ​ប្រសើរឡើង ក្នុងការ​ឆ្ពោះទៅ​គោលដៅ​ទីក្រុង​វៃឆ្លាត។

លោក​សុខ ថុល​បាន​សំណូមពរ​ដល់​អ្នកអនុវត្ត​ន៍​គម្រោង JCM និង​ក្រុមហ៊ុន Minebea Mistumi ធ្វើការ​បំពាក់​នូវ​ភ្លើង​សញ្ញា​ចរាចរណ៍​វៃឆ្លាត ក្នុង​ក្រុង​សៀមរាប ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព​ចរាចរណ៍ ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ រួមទាំង​សន្តិសុខ​ទៀតផង ។ ដោយមាន​កិច្ចសហការ​រឹងមាំ​ពី​ក្រុមហ៊ុន Minebea Mistumi សាលាខេត្ត​សៀមរាប អាច បញ្ចប់​កា​ដំឡើង​អំពូល​បំភ្លឺ​ផ្លូវ​សាធារណៈ ទៅតាម​ផែនការ​ដែល​បានគ្រោង​ទុក។

តាមរយៈ​គម្រោង​នេះដែរ ខេត្ត​ក៏​ធ្វើការ​កែលម្អ​នូវ​ប្រព័ន្ធ​ព័ត៌មាន​ទេសចរណ៍ ឲ្យ​ក្លាយជា​ទីក្រុង​គោលដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ និង​ការអនុវត្ត​សុវត្ថិភាព​ចរាចរណ៍ ដោយ​ពង្រឹង និង​ជួសជុល​ផ្លូវថ្នល់​ដំឡើង​អំពូល​បំភ្លឺ​ផ្លូវ​ព្រមទាំង​យកចិត្ត ទុកដាក់​លើ​ការងារ​បរិស្ថាន ដោយ​ប្រើប្រាស់​ឧបករណ៍​ដែល​ប្រើប្រាស់​ថាមពល មាន​ប្រសិទ្ធភាព ដូ​ប​អំពូល​បំភ្លឺ​ផ្លូវ​វៃឆ្លាត និង​ការគ្រប់គ្រង​កាកសំណល់​តាម​គ្រួសារ និង​ឧស្សាហកម្ម ដោយ​ធ្វើ​ការណែនាំ​ប្រព័ន្ធ​គ្រប់​គ្រ​កាកសំណល់​វៃឆ្លាត​ផងដែរ៕

ប្រភព : /www.propertyarea.asia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក Khmerhome និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]