មានមនុស្សជាច្រើន ពេលព្រលឹមក្រោយពីភ្ញាក់ពីដំណេក តែងតែភ្លេចនូវអ្វីដែលបានសុបិនកាលពីរាត្រី ប៉ុន្ដែមានអ្នកថតរូបម្នាក់ ដែលជាជនជាតិអ៊ីស្រាអែល ឈ្មោះ Ronen Goldman បានយកក្ដីស្រមៃរបស់គាត់កាលពីយប់ មកបង្កើតជារូបភាពដ៏អស្ចារ្យ។

បុរសម្នាក់នេះមានអាយុ ៣២ឆ្នាំមានឯកទេសម្យ៉ាងដែលគាត់បានឲ្យឈ្មោះថា រូបភាពក្នុងសុបិន គឺធ្វើការស្ថាបនារូបភាព ដែលគាត់បានសុបិនជាច្រើន ឲ្យក្លាយទៅជាការពិត។ ការងារដែលគាត់កំពុងតែធ្វើ គឺមានរយៈពេល៦ឆ្នាំ ដែលគេហៅថា មនោគតិនិយម។ ក្នុងនោះមានរូបភាពមួយដ៏ប្លែក ដែលពណ៌នាអំពីគូរស្នេហ៍មួយគូ អង្គុយនៅលើបង់ ជាមួយនឹងកែវចិញ្ចឹមត្រី ជំនួសដោយក្បាលរបស់ពួកគេ ហើយឲ្យចំនីទៅត្រីដែលកំពុងតែហែលលេង យ៉ាងសប្បាយ។ រីឯរូបមួយទៀតដែលបង្ហាញថា មានស្រ្ដីម្នាក់កំពុងតែអង្គុយ អានរឿងព្រេងឲ្យក្មេងៗស្ដាប់នៅពេលរាត្រី ដែលក្បាលរបស់នាងគឺជាអំពូលដ៏ធំមួយ។

លោក Ronen បានប្រាប់ទៅ CNN ថា គាត់ថតយករូបវត្ថុជាច្រើន នៅទីតាំងតែមួយ ពេលតែមួយ ហើយពន្លឺតែមួយ រួចដាក់បញ្ចូលគ្នា ដើម្បីបំភាន់នូវចក្ខុរបស់អ្នកទស្សនា ឲ្យឃើញថាវាជារូបភាពតែមួយ។ ដោយគាត់គ្រាន់តែប្រើនូវកម្មវិធីខ្លះ ក្នុងកំុព្យូទ័រ ដើម្បីកែររូបភាពបន្តិចបន្តួច សំរាប់តម្រូវការតែប៉ុណ្ណោះ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះរូបភាពទាំងនេះ? ខាងក្រោមនេះគឺជារូបភាពខ្លះដែល លោក Ronen ទើបតែបង្ហោះចូលក្នុង ប្លក់ (blog) របស់គាត់កាលពីសប្ដាហ៍មុន។ សូមទស្សនាទាំងអស់គ្នា៖























កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]