ចិន៖ ក្រុមហ៊ុនលក់គ្រឿងសំអាងមួយកន្លែង បានដាក់ទោសបុគ្គលិកជាច្រើននាក់ ឱ្យវារតាមចិញ្ចើមផ្លូវក្នុងទីក្រុង Tengzhou ខេត្ត Shandong កាលពីថ្ងៃច័ន្ទកន្លងទៅនេះ ព្រោះពួកគេមិនអាចបំពេញតាមគោលដៅលក់របស់ក្រុមហ៊ុន បង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់មហាជននៅទីនោះ និងអ្នកប្រើប្រាស់បណ្តាញសង្គមផ្សេងៗទៀត។

យោងតាមវីដេអូខាងក្រោមបានបង្ហាញឱ្យដឹងថា បុគ្គលិកប្រមាណ ៦នាក់បានវារតាមចិញ្ចើមផ្លូវ ក្រោយពីបុរសម្នាក់ដែលប្រហែលជាមេ ហើយដៃរបស់គេដើរកាន់ទង់ជាតិពណ៌ក្រហមមួយ ជាមួយនឹងឈ្មោះរបស់ក្រុមហ៊ុនលក់គ្រឿងសំអាងនោះ។

យ៉ាងណាមិញ ប៉ូលិសបានបញ្ឈប់ក្បួនដង្ហែរមិនសមរម្យមួយនេះ ហើយក្រុមហ៊ុនមួយនេះត្រូវបានផ្អាក ប្រតិបត្តិការជាបណ្តោះអាសន្នសិន។ អ្នកគ្រប់គ្រងក្រុមហ៊ុនមួយនេះ បានអះអាងថាពួកគេធ្វើបែបនេះគ្រាន់តែដើម្បី «ជំរុញ» ឱ្យបុគ្គលិករបស់ខ្លួនខំប្រឹងលក់បន្ថែមទៀតនៅថ្ងៃក្រោយ ដើម្បីបំពេញតាមគោលដៅលក់របស់ក្រុមហ៊ុន។

គួរឱ្យដឹងផងដែរ នេះមិនមែនជាលើកទីមួយទេដែលកើតឡើងនៅសុ្រកចិន ទាក់ទងទៅនឹងក្រុមហ៊ុនដាក់ទោសបុគ្គលិកនោះ តួយ៉ាងមានក្រុមហ៊ុនចិនជាច្រើនធ្លាប់ដាក់ទោសបុគ្គលិករបស់ខ្លួនជាច្រើនមានដូចជា ទះកំផ្លៀងពួកគេ, វាយពួកគេ, បង្ខំឱ្យពួកគេផឹកទឹកនោម ទឹកបង្គន់ និងហូបកន្លាតជាដើម៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

WARNING: VIDEOS MAY UPSET YOU

ហេតុការណ៍នៅពេលនោះ

ករណីពីមុនដែលក្រុមហ៊ុនចិនមួយចំនួនដាក់ទោសបុគ្គលិក៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]