ភ្នំពេញ៖ បើយោងតាមការសង្កេតបច្ចុប្បន្នឃើញថា ទីផ្សារផលិតផលទូរស័ព្ទដៃរបស់ Camfone កំពុងតែមានការប្រកួតប្រជែង និងមានសន្ទុះនៃការគាំទ្រខ្លាំងមែនទែននៅក្នុងទីផ្សារនៃប្រទេសកម្ពុជាស្ទើរតែគ្រប់ម៉ូឌែលស្មាតហ្វូនរបស់ខ្លួន មិនថាជាស្មាតហ្វូន ឬទូរស័ព្ទចុចបូតុងនោះឡើយ។ 

ក្រុមហ៊ុន Camfone ក៏បានបញ្ចេញដាក់លក់ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនមួយម៉ូឌែលនៃត្រកូល Hero គឺម៉ូឌែល Camfone H13 ដែលជាស្មាតហ្វូនមានសម្ថតភាពខ្ពស់ ជាតម្លៃមួយលំដាប់ថវិកាដែលអាចអោយប្រជាពលរដ្ឋទូទៅ មានលទ្ធភាពអាចទិញយកមកប្រើប្រាស់បានគ្រប់គ្នាសម្រាប់ជីវភាពប្រចាំថ្ងៃ។

ស្មាតហ្វូន Camfone H13

ហើយអ្វីដែលពិសេសសម្រាប់ស្មាតហ្វូនម៉ូឌែលថ្មី Camfone H13 ជាស្មាតហ្វូនដែលមានសមត្ថភាពខ្ពស់ជាមួយ រូបរាងស្រស់ឆើតឆាយ មានច្រើនពណ៍ ជាពិសេសខ្លាំងនោះគឺពណ៍ខៀវរំលេចពណ៍មាស ប្រសិនបើយើងកាន់ផ្ទាល់នឹងដៃវាពិតជាទាក់ទាញមែនទែន ដោយ Camfone H13 ផ្ចាប់មកជាមួយកាម៉េរាភ្លោះ និង Flash LED ជំនួយពន្លឺបន្ថែមក្នុងការថតនៅពេលយប់ ឬកន្លែងងងឹត និងបន្ថែមមុខងារមួយទៀតគឺ Aperture នឹង HDR ដែរជាមុខងារថ្មីបំផុតរបស់ Camfone ដែលមិនធ្លាប់មានពីមុខមក។ 

វាអាចប្រើប្រាស់ដំណើរការស៊ីម ២ មាន សេវា 4G VOLTE ជាមួយនឹងប្រព័ន្ធដោះសោដោយស្កេនមុខបាន (Face ID) អ្វីដែរអស្ចារ្យនោះគឺ Camfone H13 មានមុខងារ 3D Touch ងាយស្រួលក្នុងការប្រើប្រាស់ កម្មវិធីទូរស័ព្ទមួយចំនួនទៀតដែរ។ 

ចំពោះម៉ូឌែលនេះ ក្រុមហ៊ុនមានការធានាជូនរហូតដល់ ១៤ ខែ នឹងដូរជូនថ្មី ១០១ ថ្ងៃផងដែរ។ សម្រាប់តម្លៃវិញទៀតសោត គឺពិតជារំជើបរំជួលមែនត្រឹមតែ $78 ជាមួយការថែមកាដូអស់ស្ទះមាន Mini Fan Sreen និងស្រោមការពារដ៏ស្រស់ស្អាតទៀតផង។

ដូចនេះសម្រាប់អតិថិជនរបស់ Camfone ដែលមានបំណង និងចង់ក្លាយខ្លួនជាម្ចាស់ស្មាតហ្វូនជំនាន់ថ្មី Camfone H13 នេះ អ្នកអាចរកជាវបាននៅតាមបណ្តាហាងនានាទូទាំងប្រទេស ដែលជាតំណាងចែកចាយរបស់ Camfone ចាប់ពីថ្ងៃទី ១៨ មករា នេះតទៅដោយអ្នកនឹងទទួលបានការធានាត្រឹមត្រូវផងដែរ៕

ស្មាតហ្វូន Camfone H13

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]