ចិន៖ ស្ថាបត្យកម្មអគារខ្ពស់កប់ពពកមួយទៀតហើយដែលបានលិចមុខមាត់ឡើងក្នុងខេត្តឆុងឈីង។  អ្វីដែលជាទីគួរចាប់អារម្មណ៍ គឺដំបូលអគារដែលមានបន្ថែមនូវច្រករបៀងដ៏វែងអន្លាយតភ្ជាប់អគារ ៤ចូលគ្នាតែម្តង។

ច្រករបៀងមេឃ
ច្រករបៀងមេឃ

យោងតាមសារព័ត៌មាន Shanghaiist ចេញផ្សាយ  ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៩ បានឲ្យដឹងថាច្រករបៀងមេឃដែលគេសាងសង់លើដំបូងអគារនេះមានប្រវែង ៣០០ម៉ែត្រ រយៈកម្ពស់សរុប ២៥០ម៉ែត្រ។

នៅពេលអគារនេះសង់រួច ភ្ញៀវទេសចរនឹងអាចទស្សនាទេសភាពដ៏ស្រស់ស្អាតរបស់ទីក្រុងឆុងឈីងទាំងមូល  គយគន់សួនច្បារដ៏ធំ  និងមានអាងហែលទឹកដ៏ស៊ីវីល័យនៅលើដំបូលអគារផងដែរ។

គួរបញ្ជាក់ថាអគារខ្ពស់កប់ពពកនេះត្រូវបានសាងសង់នៅចំណុចប្រសព្វគ្នារវាងទន្លេយ៉ង់ស្សេ និងទន្លេជេលីង(Jialing)។ បរិវេណអគារទាំងមូលត្រូវបានរចនាឡើងដោយស្ថាបត្យកម្មដែលមានកេរ្តិ៍ឈ្មោះល្បីម្នាក់គឺលោក Moshe Safdie ដែលជាកូនកាត់អីតាលី-កាណាដា។

លោក Moshe ត្រូវបានគេស្គាល់ដោយសារគាត់ធ្លាប់រចនាប្លង់អគារមួយដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងអគារ Marina Bay Sands របស់ប្រទេសសិង្ហបុរី៕

មានវីដេអូនៅខាងក្រោម៖

អាងហែលទឹកលើដំបូលអគារ
សួនច្បារលើដំបូល
អគារដែលកំពុងសាងសង់
អគារ Marina Bay Sands
អគារ Marina Bay Sands
អគារនៅខេត្តឆុងឈីង និង អគារ Marina Bay Sands

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]