ចិន៖ ក្លាយជារឿងមួយដ៏ក្តៅគគុក នៅពេលដែលតារាប្រុសនៅក្នុងប្រទេសចិន ត្រូវធ្វើតាមច្បាប់ថ្មីមួយដែលគេបានកំណត់នៅពេលឡើងកម្មវិធីទូរទស្សន៍។

នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ នៅក្នុងបណ្តាញសង្គម weibo ដែលជាបណ្តាញសង្គមដ៏ពេញនិយមមួយនៅក្នុងប្រទេសចិន បានលេចឡើងនូវ Hashtag មួយជាភាសាចិនដែលប្រែជាភាសាខ្មែរថា #តារាប្រុសហាមពាក់ក្រវិលនៅពេលដែលថតកម្មវិធីទូរទស្សន៍ ធ្វើឲ្យអ្នកគាំទ្រមានប្រតិកម្មជាខ្លាំង។

ស្ថានីយ៍វិទ្យុនិងទូរទស្សន៍ SARFT ប្រចាំប្រទេសចិនបានចេញច្បាប់ថ្មី មិនអនុញ្ញាតឲ្យតារាប្រុសពាក់ក្រវិលនោះទេ នៅពេលថតកម្មវិធីដែលត្រូវចាក់ផ្សាយតាមទូរទស្សន៍។ ជាក់ស្តែងធ្លាប់មានតារាប្រុសមួយចំនួនដូចជា Lin Yanjun, Xiao Gui ជាដើមដែលត្រូវបានគេបិទបាំងត្រង់ក្រវិលដើម្បីមិនឲ្យមើលឃើញ។

ដោយយោង តាមប្រភពព័ត៌មានដ៏ល្បីរបស់ប្រទេសចិន បានសន្និដ្ឋានពីមូលហេតុដែលនាំឲ្យបង្កើតច្បាប់នេះឡើង ក៏ព្រោះតែ ក្រវិលជាគ្រឿងលម្អសម្រាប់នារី ហើយមនុស្សប្រុសមិនគួរពាក់វានោះទេ ត្រូវចែងឲ្យច្បាស់រវាងមនុស្សស្រី និងមនុស្សប្រុស។

ជាមួយគ្នានេះដែរ មានតារាប្រុសប៉ុន្មានរូបដែលត្រូវហាមជាដាច់ខាត ព្រោះពួកគេមានឥទ្ធិពលខ្លាំងទៅលើយុវវ័យដែលតែងតែយកតម្រាប់តាមពួកគេ។ តារាទាំងនោះមានដូចជា Kris Wu លោក Jackson GOT7 លោក William Chan និង Zhang Yixing។

គួរបញ្ជាក់ផងដែរថា មានអ្នកគាំទ្រជាច្រើនសម្តែងការមិនពេញចិត្ត ដោយពួកគេគិតថាវាដូចជាលើសពីអ្វីដែលត្រូវហាមឃាត់ រហូតអ្នកខ្លះនិយាយថា ប្រសិនបើបែបនេះពិតមែន កុំភ្លេចចេញច្បាប់ហាមមិនឲ្យមនុស្សស្រីពាក់អាវស៊ិចស៊ី និងសំពត់ខ្លីផងដែរទៅ៕

ទស្សនារូបភាពខាងក្រោម៖

រូបភាពដែលគេបាំងក្រវិល
រូបភាពដែលគេបាំងក្រវិល
រូបភាពដែលគេបាំងក្រវិល
Kris Wu
Jackson GOT7
William Chan
Zhang Yixing

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]