ភ្នំពេញ៖ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩  ធនាគារ ស្ថាបនា បានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការប័ណ្ណឥណពន្ធវិសា និងប័ណ្ណឥណទានវីសា ក្នុងកម្មវិធីសម្ពោធនាពេល ល្ងាចនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ជាព្រឹត្តិការណ៍សំខាន់មួយសម្រាប់ ធនាគារ ស្ថាបនា និងក្រុមហ៊ុនវីសា ដែល បានរួមសហការគ្នាបង្កើតនិងផ្តល់ជូននូវផលិតផល ហិរញ្ញវត្ថុងាយស្រួលថ្មីមួយកម្រិតទៀតដល់ អតិថិជនរបស់ធនាគារ ស្ថាបនា។ 

ប័ណ្ណឥណពន្ធវិសា និងប័ណ្ណឥណទានវីសារបស់ធនាគារ ស្ថាបនា រួមមាន Classic Gold និង Platinum ដែលត្រូវបានដាក់ឲ្យប្រើប្រាស់នៅសាខាទាំង ១៦៩ សាខាទូទាំងប្រទេសកម្ពុជាផ្តល់ជូននូវជម្រើសផ្សេងៗគ្នាតម្រូវតាមបែបបទជីវិត និងតម្រូវការ របស់អតិថិជន។

សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការប័ណ្ណឥណពន្ធ និងប័ណ្ណឥណទានវីសា
សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការប័ណ្ណឥណពន្ធ និងប័ណ្ណឥណទានវីសា

អតិថិជន និងទទួលបាននូវការជូនដំណឹងតាមរយៈសារអេឡិចត្រូនិក ដើម្បីបញ្ជាក់ពីចំនួនទឹកប្រាក់ ដែលអតិថិជនបានចំណាយ ចំនួនទឹកប្រាក់ដែលកាត់ចេញពីគណនី ឈ្មោះ អ្នកលក់ ឬអ្នកផ្តល់សេវា ជូនអតិថិជន ឈ្មោះទីក្រុង និងពប្រទេស។

សេវា ស្ថាបនា Mobile បានផ្តល់ជូននូវទម្រង់ដែល អនុញ្ញាតឲ្យអតិថិជន មានភាពងាយ ស្រួលក្នុងការ ពិនិត្យមើលទំហំទឹកប្រាក់ដែលអាចប្រើប្រាស់ ជាមួយប័ណ្ណ ចំនួនទឹកប្រាក់ដែលត្រូវបង់ និងការអនុញ្ញាតអោយអតិថិជនអាចទូទាត់ចំនួនទឹកប្រាក់ ដែលខ្លូនត្រូវបង់ ឬទូទាត់ជំនួសឲ្យប័ណ្ណឥណទានផ្សេងទៀតតាមរយៈគណនី CASAs របស់ អតិថិជនដោយផ្ទាល់។ 

យើងខ្ញុំក៏នឹងកំពុងធ្វើការអភិវឌ្ឍន៍បន្ថែមនូវទម្រង់ផ្សេងទៀតលើសេវា ធនាគារ Mobile ដោយបញ្ចូលនូវការស្វែងរកការធ្វើប្រតិបត្តិការតាមរយៈកាលបរិច្ឆេទដែល អតិថិជនប្រើប្រាស់ ឬតម្លៃទឹកប្រាក់ទូទាត់។

ចូលរួមជាអធិបតីភាពក្នុងកម្មវិធីសម្ភោធនេះ រួមមាន ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសា ភិបាល និងអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា លោក លឹម អូន អនុប្រធាននាយក ប្រតិបត្តិធនាគារ ស្ថាបនា លោកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុនវីសាប្រចាំប្រទេសកម្ពុជា រួមជាមួយអតិថិជន ដៃគូអាជីវកម្ម ភ្ញៀវកិត្តិយស អ្នកគ្រប់គ្រងនិងបុគ្គលិកធនាគារ ស្ថាបនា និងអ្នកសារព័ត៌មានទាំងអស់។

សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការប័ណ្ណឥណពន្ធ និងប័ណ្ណឥណទានវីសា
សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការប័ណ្ណឥណពន្ធ និងប័ណ្ណឥណទានវីសា

ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា

"ខ្ញុំសូមចូលរួមអបអរសាទរចំពោះធនាគារ ស្ថាបនា និងក្រុមហ៊ុនវីសា ដែល បានសហការដៃគូក្នុងការធ្វើប្រតិបត្តិការផ្តល់សេវាទូទាត់ជាប័ណ្ណឥណពន្ធ និងឥណទាន ដែលជា សេវាធនាគារកំពុងមានភាពរីកចម្រើន និងប្រកួតប្រជែងខ្លាំងក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក៏ បានចូលរួមចំណែកគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យធនាគារ និង ហិរញ្ញវត្ថុនៅកម្ពុជា ជាពិសេសការជំរុញបរិយាប័ន្នហិរញ្ញវត្ថុតាមរយៈការពង្រីក សេវាទូទាត់សង ប្រាក់សំដៅជួយពង្រឹងកំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងមូល "។ ការផ្លាស់ប្តូរពីប្រព័ន្ធធនាគារបែបប្រពៃណីទៅជាប្រព័ន្ធធនាគារបែបឌីជីថល គឺជាផ្នែកមួយនៃ បេសកកម្មចំបង របស់ធនាគារ ស្ថាបនា។ អតិថិជនរបស់យើងនឹងទទួលបាននូវភាពងាយស្រួល និងអត្ថប្រយោជន៍ជាច្រើនពីការប្រើប្រាស់ ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទានប្រភេទវីសាថ្មីរបស់ ធនាគារ ស្ថាបនា ដែលស្របទៅនឹងពាក្យស្លោករបស់ធនាគារយើង ថា “ស្ថាបនា ធ្វើឲ្យជីវិតប្រសើរ ឡើង” ។
សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការប័ណ្ណឥណពន្ធ និងប័ណ្ណឥណទានវីសា
សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការប័ណ្ណឥណពន្ធ និងប័ណ្ណឥណទានវីសា

លោក លឹម អូន អនុប្រធាននាយកប្រតិបត្តិធនាគារ ស្ថាបនា បានមាន ប្រសាសន៍ថា៖

“ប័ណ្ណវីសាមិនមែនជា ផលិតផលថ្មីនៅកម្ពុជាទេ។ នៅធនាគារ ស្ថាបនា ប័ណ្ណវីសាគឺជាផ្នែកមួយ នៃការអភិវឌ្ឍផលិតផល យុទ្ធសាស្ត្រស្នូលរបស់ធនាគារ។ ប្រព័ន្ធធនាគារឌីជីថលរបស់យើងនឹង ផ្តល់ជូននូវចំណាត់ថ្នាក់ល្អបំផុត សម្រាប់អតិថិជន របស់យើងក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ គ្រប់ទីកន្លែង និងគ្រប់ ពេលវេលានៅលើឧបករណ៍ ផ្សេងៗ។ តាមរយៈការរួមសហការជាមួយក្រុមហ៊ុនវីសា ដែលជាដំណោះស្រាយលើការទូទាត់ជាសកល ឈានមុខគេ យើងខិតខំប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីឲ្យអតិថិជនរបស់យើងអាចធ្វើការទូទាត់ការចំណាយ ផ្សេងៗដោយមិនចាំបាច់ដាក់ប្រាក់តាមខ្លួន”។
សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការប័ណ្ណឥណពន្ធ និងប័ណ្ណឥណទានវីសា
សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការប័ណ្ណឥណពន្ធ និងប័ណ្ណឥណទានវីសា

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុនវីសា ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖

“នៅវីសា តួនាទីរ បស់យើង គឺត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូសំខាន់ៗរបស់យើង ក្នុងនោះរួមមានធនាគារ ស្ថាបនា ដើម្បី រៀបចំនិងផ្តល់នូវដំណោះ ស្រាយប្រកបដោយភាពច្នៃប្រឌិតដែលជួយបង្កើនការទូទាត់តាមរយៈអេឡិចត្រូនិក នៅក្នុងប្រទេស។ ជាមួយនឹងភាពជាដៃគូនេះ យើងអាចផ្តល់ជូនប្រជាជនកម្ពុជាកាន់តែច្រើននូវជម្រើសក្នុង ការប្រើប័ណ្ណឥណទាន (Credit Card) ឬប័ណ្ណ ឥណពន្ធ (Debit Card) របស់ពួកគេ គ្រប់ទីកន្លែងដែល Visa ទទួលយក”។
សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការប័ណ្ណឥណពន្ធ និងប័ណ្ណឥណទានវីសា
សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការប័ណ្ណឥណពន្ធ និងប័ណ្ណឥណទានវីសា

លក្ខណៈពិសេសសំខាន់ៗរបស់ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទានវីសារួមមាន៖
• ធ្វើប្រតិបត្តិការជាមួយម៉ាស៊ីនអេធីអឹមដែលមានស្លាកសញ្ញា “Plus”
• ធ្វើប្រតិបត្តិការជាមួយម៉ាស៊ីនអេធីអឹម និងម៉ាស៊ីនឆូតកាត “POS” របស់ធនាគារ ស្ថាបនា
• ធ្វើប្រតិបត្តិការជាមួយម៉ាស៊ីនអេធីអឹម និងម៉ាស៊ីនឆូតកាត “POS” នៅទូទាំងពិភពលោកដែលមានស្លាកសញ្ញា “Visa”
• ការបញ្ជារទិញតាម អនឡាញ
• ទូទាត់ការចំណាយប័ណ្ណឥណទានតាមរយៈម៉ាស៊ីនឆូតកាត “POS” របស់ធនាគារ ស្ថាបនា
• បញ្ចូលកាតទូរស័ព្ទតាមរយៈម៉ាស៊ីនអេធីអឹម និងម៉ាស៊ីនឆូតកាត “POS”របស់ធនាគារ ស្ថាបនា
• ផ្លាស់ប្តូរលេខសម្ងាត់តាមរយៈម៉ាស៊ីនអេធីអឹម និងម៉ាស៊ីនឆូតកាត “POS” របស់ធនាគារ ស្ថាបនា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]