អារ៉ាប់ប៊ីសាអូឌីត៖ Juventus ទើបតែបានឈ្នះពានរង្វាន់ SuperCoppa ជាលើកទី៨ កាលពីយប់មិញនេះ។  ក្រោយពីឈ្នះពានរួច  កីឡាករព្រមទាំងក្រុមការងារក្លិប Juventus បានធ្វើការអបអរសាទរយ៉ាងរីករាយនៅលើទីលានប្រកួត។

ជាពិសេសទៅទៀតនោះ បើតាមរូបភាពពីបណ្តាញសង្គម Twitter ផ្លូវការរបស់ Juventus បានបង្ហាញពីការមកចូលរួមអបអរសាទររបស់កំពូលកីឡាករប្រដាល់ Floyd Mayweather ដោយផ្ទាល់ទៀតផង។

គួរបញ្ជាក់ថា Floyd Mayweather ទើបតែទទួលបានប្រាក់ ៩លានដុល្លារថ្មីៗនេះពីការប្រកួតជាមួយកីឡាករជប៉ុន Tenshin Nasukawa ហើយក៏មានពាក្យចចាមអារ៉ាមជាច្រើនថា Floyd អាចនឹងមានការប្រកួតសងសឹកជាមួយកំពូលកីឡាករហ្វីលីពីន Manny Pacquiao ទៀតផង៕

តោះទៅទស្សនាវីដេអូដ៏រីករាយនៃការអបអរពានរង្វាន់របស់ Juventus ទាំងអស់គ្នា៖

កីឡាកររបស់ Juventus
Floyd Mayweather​ និង Cristiano Ronaldo
Floyd Mayweather និង Matuidi
Floyd Mayweather និង Pjanic
Floyd Mayweather និងពាន SuperCoppa ២០១៩
លោក M. Allegri
Juventus លើកពាន SuperCoppa ២០១៩

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]