យោងតាមប្រពភព័ត៌មានរបស់អង់គ្លេស ពីគេហទំព័រឌឺសាន់ បានឲ្យដឹងថា ក្រោយពីកីឡាករបាល់ទាត់របស់អង់គ្លេស Cole វឹកហាត់បានមួយឆ្នាំមក តំលៃខ្លួនរបស់គេក៏បានឡើងខ្ពស់ ដល់ចំណាត់ថ្នាក់ពិភពលោក។

អ្នកនៅក្នុងក្រុម Chelsea បាននិយាយថា Cole ទទួលបានប្រាក់ឈ្នូលប្រហែល ២០ម៉ឺនផោន (៣១.៧ម៉ឺនដុល្លារ) ក្នុងមួយសប្ដាហ៍ ប៉ុន្ដែពួកគេគិតថា តម្លៃខ្លួនរបស់ Cole គួរតែបានថ្លៃជានេះ ប៉ុន្ដែគ្រប់គ្នាពេញចិត្តក្នុងការរក្សារ Cole នៅក្នុងក្រុមបន្ត។ ប៉ុន្ដែលោក Cole ដែលមានអាយុ ៣២ឆ្នាំ បានបន្តកុងត្រាដ៏យូរអង្វែង រហូតដល់ចុងឆ្នាំ ២០១៤។ លោក Roman Abramovich ដែលជាម្ចាស់ក្រុម Chelsea ធ្លាប់មានប្រសាសន៍ថា កីឡាករបាល់ទាត់ទាំងអស់ ដែលមានអាយុលើសពី ៣០ឆ្នាំ គឺអាចស្នើរកុងត្រាបានតែចំនួន ១ឆ្នាំតែប៉ុណ្ណោះ ប៉ុន្ដែចំពោះ Cole វិញគាត់បានបន្ដនូវកុងត្រា ហើយដំឡើងប្រាក់ឈ្នូលរបស់គេ ពី ១៥ម៉ឺនផោន (២៣.៨ម៉ឹនដុល្លារ) ទៅ ៣១.៧ម៉ឺនដុល្លារ ក្នុងមួយសប្ដាហ៍ ដើម្បីកំុឲ្យ Ashley Cole ចូលទៅក្រុម Manchester United Real Madrid និង Paris St Germain។

អ្នកនៅក្នុងក្រុមមានការសប្បាយរីករាយ នៅពេលដែលបានដឹងពីដំណឹងនេះ ហើយពួកគេនិយាយថា បើក្រុមរបស់ពួកគេ រក្សារជើងឯកជំរើសជាតិនៅក្នុងក្រុម ហើយ Cole ក៏ទទួលបានតំលៃខ្លួនកើនឡើង វានឹងអាចធ្វើឲ្យក្រុមឈានទៅដល់ ចំណាត់ថ្នាក់កំពូល។ ប៉ុន្ដែខណៈពេលដែល Cole បន្តកុងត្រាថ្មី តែចំពោះលោក Frank Lampard ដែលឈរនៅខ្សែកណ្ដាលនោះ នឹងបញ្ចប់កុងត្រានៅរដូវក្ដៅនេះហើយ។ លោក Lampard បាននិយាយថា គាត់នឹងមិនទទួលកិច្ចសន្យាអ្វីទៀតឡើយ ទោះជាក្នុងកាលៈទេសៈណាក៏ដោយ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះដំណឹងថ្មីនេះ?

កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]