អេស្ប៉ាញ៖ កាលពីយប់មិញនេះ ក្លិបបាល់ទាត់ FC Barcelona បានបញ្ជាក់ឱ្យដឹងថា ក្លិបដើមរបស់កីឡាករ Paulinho បានធ្វើការទាក់ទងមក ដើម្បីនាំយកកីឡាកររូបនេះត្រលប់ទៅវិញ។ 

Barcelona បានបញ្ជាក់ឱ្យដឹងបន្ថែមទៀតថា ក្លិប Guangzhou Evergrande បានសម្រេចនាំយក Paulinho ទៅវិញដោយប្រើប្រាស់លក្ខខណ្ឌទិញត្រលប់ “Buy-Back” ដូចដែលបានព្រមព្រៀងជាមួយក្លិបអេស្ប៉ាញមួយនេះពីមុនមក។

កីឡាករ Paulinho

កីឡាករឆ្នើមសញ្ជាតិប្រេស៊ីល Paulinho ត្រូវបានគេដឹងថា រូបគេបានវិលទៅកាន់លីគកំពូលចិន ក្នុងការចរចាតាំងពីខែកក្កដាមកម្ល៉េះ ក៏ប៉ុន្តែក្លិប Barcelona ទើបតែបានធ្វើសេចក្តីប្រកាសផ្លូវការកាលពីម្សិលមិញនេះប៉ុណ្ណោះ។ 

ដោយឡែក ចំពោះតម្លៃផ្ទេរចេញរបស់ Paulinho ទៅកាន់ក្លិបយក្សរបស់ចិនវិញ Barcelona មិនបានបញ្ជាក់ឱ្យច្បាស់ពីតម្លៃនៃការផ្ទេរនេះទេ ដោយគេជឿថាការផ្ទេរ Paulinho ទៅវិញនេះអាចមានតម្លៃថ្លៃជាង ៤០លានអឺរ៉ូ ដែល Barcelona បាននាំយករូបគេមកកាលពីឆ្នាំ២០១៧ ពោលគឺតម្លៃផ្ទេរចេញអាចស្ថិតក្នុងចន្លោះ ៤២លាន ទៅ ៤៥លានអឺរ៉ូ៕

កីឡាករ Paulinho​ ពេលផ្ទេរមកកាន់ FC Barcelona
កីឡាករ Paulinho ពេលប្រកបអាជីពនៅចិន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]