ភ្នំពេញ៖ កាន់តែថ្មីសម្រាប់អ្នកនិយមការ៉េមពីហាងការ៉េម ស្វិន សិន (Swensen’s) ដ៏ល្បីឈ្មោះពីសហរដ្ឋអាមេរិក បាននាំមកនូវការ៉េមកាន់តែប្លែក និងមិនធ្លាប់មានពីមុនមកនៅប្រទេសកម្ពុជា។ ការ៉េម Sizzling ដែលហៅជាភាសាខ្មែរថា ការ៉េមខ្ទះក្ដៅ បានមានវត្តមាននៅក្នុងហាងការ៉េម ស្វិន សិន គ្រប់សាខាទាំងអស់កាលពេលថ្មីៗនេះ កំពុងតែទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន។ 

អ្វីដែលប្លែកពីការ៉េមដទៃនោះ គឺថាវាជាការញុំាការ៉េមក្នុងខ្ទះក្ដៅហុយហុយតែម្ដង បើរសជាតិវិញនោះធានាថាឈ្ងុយឆ្ងាញ់ជាប់ចិត្ត។ បើតាមប្រសាស៍អ្នកនាង ថា សុខាវត្តី គ្រូបង្វឹកប្រចាំហាងការ៉េម ស្វិន សិន ឲ្យដឹងថា នេះជាលើកដំបូងហើយសម្រាប់អ្នកនិយមញ៉ាំការ៉េម ក៏ដូចជាសម្រាប់អតិថិជនទាំងអស់របស់ ស្វិន សិន ដែលបានញុំារសជាតិការ៉េមថ្មីមួយនេះ ហើយវាមាននៅហាងការ៉េម ស្វិន សិន តែមួយគត់។ 

អ្នកនាងបានបញ្ចាក់ថា ការ៉េមខ្ទះក្ដៅនេះមានបីរសជាតិ ក្រូច ស្រ្ដរប៊ែរី និងសូកូឡា ដែលអតិថិជនអាចជ្រើសរើសតាមចំណង់ចំណូលចិត្តធ្វើឲ្យមានបរិយាកាសរីករាយជាមួយនឹងក្រុមគ្រួសារ និងមិត្តភក្ដ័ជាដើម។ ក្រៅពីនោះសោភ័ណភាព និងការតុបតែងការ៉េមនេះ គឺគួរឲ្យទាក់ទាញមែនទែន។ 

ការ៉េមខ្ទះក្ដៅហុយហុយ របស់ ស្វិន សិន

បើតាមការបង្ហាញ និងពន្យល់ណែនាំរបស់អ្នកនាង សុខាវត្តី ការ៉េមនេះដាក់លើខ្ទះក្ដៅ ហើយនៅពេលដែលញុំាគឺ គេស្រោចជាមួយទឹកសស ដែលធ្វើឲ្យការ៉េមនេះពុះដូចទឹកពុះ និងមានផ្សេងហុយទៀតផង។ ជាពិសេសសម្រាប់ទឹកសស់សូកូឡាដែលកំពុងពុះ ហើយញុំាជាមួយការ៉េម វាពិតជាប្លែកមែនទែន ដូច្នេះយើងមិនគួរខកខានឡើយក្នុងការមកសាកល្បងការ៉េមមួយនេះ ព្រោះផ្តល់ជូនក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។

ការ៉េមខ្ទះក្ដៅហុយហុយ របស់ ស្វិន សិន

កញ្ញា បូផា គាត់ជាអតិថិជនជាប្រចាំរបស់ហាងការ៉េម ស្វិនសិន បានឲ្យដឹងថា៖

«គ្រាន់តែលឺថា មានការ៉េមលើខ្ទះក្តៅមែននោះ គាត់ពិតជាចង់សាករសជាតិថ្មីនេះនាពេលឆាប់ៗខាងមុននេះ។ នៅប្រទេសយើងមានតែហាង ការរ៉េម ស្វិនសិនទេ ដែលផ្តល់ជូនប្រភេទការ៉េមក្តៅៗ ហុយៗ បែបនេះ ដែលពីមុនមកធ្លាប់មានតែការ៉េមត្រជាក់»។ កញ្ញាបានបញ្ចាក់បន្ថែម។
ការ៉េមខ្ទះក្ដៅហុយហុយ របស់ ស្វិន សិន

គួរបញ្ចាក់ថា កាលពីឆ្នាំមុនហាងការ៉េម ស្វិន សិន បានធ្វើឲ្យអតិថិជនកក្រើកម្ដងហើយជាមួយនឹងការ៉េមថ្មីហៅថា ប៊ីងសូ ដែលមនុស្សគ្រប់គ្នាតែងនិយាយមិនដាច់ពីមាត់រហូតមកដល់ពេលនេះ។ អ្នកនាង សុខាវត្តី បានបង្ហើបឲ្យដឹងថាហាងការ៉េម សិ្វន សិន នឹងធ្វើឲ្យប្រជាជនកម្ពុជាទទួលបាននូវបទសោធន៍ថ្មីៗជាច្រើនទៀត ជាមួយនឹងផលិតផលថ្មីរបស់ខ្លួន ដែលត្រៀមខ្លួនរួចរាល់ដើម្បីបម្រើជូនអតិថិជនក្នុងឆ្នាំ ២០១៩ នៅក្នុងវិស័យការ៉េម និងបង្អែមមួយនេះ។

ស្វិនសិន ជាម៉ាកមួយក្នុងចំណោមម៉ាកហាងអាហារទាំង ៥ រួមមាន ដឹ ភីហ្សា ខមផេនី (The Pizza Company) ការ៉េម ដេរីឃ្វីន (Dairy Queen) កាហ្វ ខូសស្ដារ (Costa Coffee) នំដូហ្វណាត់ និងកាហ្វ គ្រីសស្ពី គ្រីម (Krispy Kreme) និងបាប៊ីឃ្យូ ផ្លាហ្សា (BAR B Q Plaza) ដែលទិញសិទ្ធិផ្ដាច់មុខ និងបើកដំណើរការក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ដែលបច្ចុប្បន្នមាន ៥៧ ហាង៕

ការ៉េមខ្ទះក្ដៅហុយហុយ របស់ ស្វិន សិន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]