យ៉ាអ៊ួរជាផលិតផលផ្អាប់ ដែលមានបាក់តេរីល្អសម្រាប់ជំនួយដល់សុខភាពរាងកាយ ជាពិសេសសុខភាពនៃប្រព័ន្ធរំលាយអាហារ។  យ៉ាអ៊ួរមិនត្រឹមឆ្ងាញ់ និងងាយពិសាប៉ុណ្ណោះទេ ថែមទាំងអាចប្រើប្រាស់សម្រាប់លាបមុខដើម្បីបំប៉នសុខភាពស្បែកមុខឲ្យតឹង ម៉ត់ និងភ្លឺថ្លាទៀតផង។

យើងក៏អាចប្រើប្រាស់យ៉ាអ៊ួរយកមកលាបសក់ ដោយសារប្រភពនៃសារធាតុចិញ្ចឹមដ៏ច្រើនទទួលបានពីយ៉ាអ៊ួរផងដែរ រាប់តាំងពីវីតាមីន និង សារធាតុរ៉ែសំខាន់ៗ។

ខាងក្រោមជាអត្ថប្រយោជន៍មួយចំនួនទទួលបានពីការលាបសក់ជាមួយនឹងយ៉ាអ៊ួរ៖

១. កាត់បន្ថយបញ្ហាជ្រុះសក់

បញ្ហាជ្រុះសក់អាចបណ្តាលមកពីកត្តាជាច្រើន។ កត្តាមួយចំបងគឺកោសិកាសក់មិនបានទទួលសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់ការលូតលាស់និងភាពរឹងមាំ។

ដូច្នេះការលាបយ៉ាអ៊ួរលើសក់ផ្តល់ឲ្យវីតាមីនB5 និង D ប្រៀបដូចជាផលិតផលជួយបំប៉នកោសិកាសក់ឲ្យដុះក្រាស់ និងកាត់បន្ថយបញ្ហាជ្រុះសក់។ វាមានប្រសិទ្ធភាពកាន់តែខ្លាំងបើលោកអ្នកមានអនាម័យសក់ក្បាលជារៀងរាល់ថ្ងៃបន្ថែមទៀតនោះ។ 

២. ធ្វើឲ្យសក់ភ្លឺរលោង

យ៉ាអ៊ួរប្រៀបដូចជាឱសថធម្មជាតិព្យាបាលបញ្ហាសក់ស្ងួតរឹងយ៉ាងមានប្រសិទ្ធភាពហើយធ្វើឲ្យសក់មានភ្លី និង ភ្លឺរលោង។ កាន់តែប្រសើរជាងនេះទៅទៀត លោកអ្នកអាចលាយស៊ុតមួយគ្រាប់ជាមួយនឹងយ៉ាអ៊ួរ ហើយយកទៅលាបសក់ ទុករយៈពេល៣០នាទី ទើបលាងចេញ។ ធ្វើបែបនេះ វានឹងជួយទាំងស្បែកក្បាល និង សក់របស់លោកអ្នកឲ្យភ្លឺរលោង។ 

ការលាយយ៉ាអ៊ួរជាមួយស៊ុត

៣. ដោះស្រាយបញ្ហាអង្គែ

បញ្ហាអង្គែពិតជាគួរឲ្យស្មុគស្មាញ ដែលបណ្តាលមកពីស្បែកក្បាលបែកញើស បូកផ្សំជាមួយធូលីដី និងខ្លាញ់ក្បាល។

ពេលខ្លះការប្រើប្រាស់ផលិតផលសាប៊ូកកសក់តែមួយមុខមិនអាចលាងសម្អាតស្បែកក្បាលនិងកំចាត់បញ្ហាអង្គែបានល្អឡើយ។  ទោះបីជាយ៉ាងណាក៏ដោយ សារធាតុចិញ្ចឹមយ៉ាងច្រើនសំបូរបែបនៃយ៉ាអ៊ួរ អាចចូលរួមចំណែកយ៉ាងសំខាន់ដល់ការបំបាត់បញ្ហាអង្គែលើស្បែកក្បាលបាន។

ដូច្នេះលោកអ្នកគ្រាន់តែលាបផ្ទាល់ឲ្យដល់ស្បែកក្បាលជាការស្រេច។

៤. ជំរុញដល់ការលូតលាស់នៃសក់

យ៉ាអ៊ួរមិនត្រឹមអាចហូបផ្ទាល់ហើយផ្តល់អត្ថប្រយោជន៍សុខភាពផ្សេងៗនោះទេ ថែមទាំងអាចយកយ៉ាអ៊ួរលាបសក់ពន្លឿនដល់ការលូតលាស់នៃសក់ និងធ្វើឲ្យសក់មានភាពរឹងមាំមិនងាយជ្រុះទៀតផង។

របៀបប្រើប្រាស់៖

ដំបូងលោកអ្នកគ្រាន់តែលាងសក់ឲ្យសើមជាមួយទឹក រួចហើយជូតសក់ឲ្យស្ងួតបន្តិច ដើម្បីឲ្យវាទន់ និងសម្អាតនូវកំទេចកំទីធូលី ដែលអាចទុំជាប់សក់ក្បាល។ បន្ទាប់មក យកយ៉ាអ៊ួររសជាតិដើម(សាប ជូរ) មកលាបសក់ឲ្យបានសប់ ហើយទុករយៈពេលពី ២០ទៅ៣០នាទី។ លោកអ្នកអាចធ្វើបែបនេះពេលព្រឹកព្រលឹម ឬ ពេលយប់៕

ការប្រើប្រាស់យ៉ាអ៊ួរលាបសក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]