ថៃ៖ មកទល់នឹងពេលនេះដែល កូនស្រីរបស់តារាស្រីដ៏មានប្រជាប្រិយភាព អ្នកនាង Aimee មានអាយុ១ខែទៅហើយ ដោយថ្មីៗតារាស្រីរូបនេះ ជាមួយនឹងស្វាមី ព្រមទាំងសមាជិកគ្រួសារបានធ្វើពិធីចេញខែកូនប្រុសដ៏គួរឲ្យស្រលាញ់របស់ខ្លួន នៅឯក្នុងវត្តមួយផងដែរ។

ជាមួយគ្នានេះដែរ តារាស្រី អ្នកនាង Aimee និងស្វាមីរបស់នាង ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅក្នុងថ្ងៃមួយនេះផងដែរ ដោយក្នុងនោះឃើញថាតារាស្រីរូបនេះ​បានស្លៀកពាក់ និងតុបតែងខ្លួនយ៉ាងស្រស់ស្អាតមែនទែន ជាមួយនឹងស្វាមីរបស់ខ្លួន។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺ នៅក្នុងថ្ងៃពិសេសកូនប្រុសរបស់អ្នកទាំងពីរ ក្រៅពីបានរៀបចំពិធីកាត់សក់ទៅតាមប្រពៃណីបុរាណហើយនោះ តារាស្រី Aimee និងស្វាមី ក៏បានត្រៀមកាដូដ៏ពិសេសមួយ សម្រាប់កូនប្រុសរបស់ពួកគេ ដោយក្នុងនោះ ពួកគេនឹងត្រៀមចុះកិច្ចសន្យាទិញផ្ទះនៅតំបន់ភ្នំ សម្រាប់ទុកសម្រាកលំហែកាយជាមួយក្រុមគ្រួសារ ហើយជាពិសេស សម្រាប់កូនប្រុសច្បងរបស់ពួកគេតែម្ដង។

ស្របពេលជាមួយនឹងថ្ងៃដ៏ពិសេសនេះដែរ ក៏មានអ្នកគាំទ្រ និងលេងបណ្តាញសង្គមជាច្រើនបានចូលរួមអបអរ ក៏ដូចជាជូនពរដល់គ្រួសាររបស់តារាស្រីរូបនេះ ឲ្យកាន់តែមានសុភមង្គលផងដែរ៕

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោមនេះ៖ 

Aimee និងកូនប្រុស
កូនប្រុស Aimee
ពិធីចេញខែកូនប្រុស Aimee
ពិធីចេញខែកូនប្រុស Aimee
ពិធីចេញខែកូនប្រុស Aimee
ពិធីចេញខែកូនប្រុស Aimee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]