ភាគច្រើននៃប្រុសៗ ចង់រៀបការព្រោះហេតុផលចម្បងតែមួយគត់គឺ ខ្លាចមនុស្សស្រីម្នាក់នោះបានទៅអ្នកដទៃ តែមិនសូវខ្វល់ពីភាពជាប្ដី និងទំនួលខុសត្រូវទៅថ្ងៃមុខនោះឡើយ។

កុំចង់បាននាង ព្រោះតែខ្លាចនាងបានទៅគេ ព្រោះថាបើអ្នកបាននាងមក ទាំងអ្នកគ្មានការងារធ្វើច្បាស់លាស់ គ្មានប្រាក់ចំណូលត្រឹមត្រូវ គ្មានលទ្ធភាពផ្ដល់ក្ដីសុខ គ្មានសមត្ថភាពផ្ដល់ឱ្យនាងនូវអ្វីៗគ្រប់យ៉ាង គ្មានគោលជំហជីវិតរឹងមាំអាចដឹកនាំជីវិតនាងបាន គ្មានភាពម្ចាស់ការ ក្នុងការមើលថែ ការពារនាងបាន កុំដណ្ដើមនាងពីឪពុកម្ដាយនាងអី កុំធ្វើឱ្យនាង មកពិបាក វេទនា ជាមួយនឹងភាពមិនច្បាស់លាស់ក្នុងជីវិតអ្នក។ ពេលខ្លះ អនាគតនាងអាចនឹងបានល្អ តែក៏ព្រោះភាពអាត្មានិយមមិនចេះគិតរបស់អ្នក បានទាញទម្លាក់ជីវិតមនុស្សស្រីម្នាក់ ធ្លាក់ក្នុងនរកទៅវិញ។

បើអ្នកពិតជាចិត្តកូនប្រុសមានទំនួលខុសត្រូវ អ្នកត្រូវគិតដល់អនាគត គិតពីក្ដីសុខ និងភាពមានបានទៅថ្ងៃមុខ មិនមែនគិតត្រឹមក្ដីសុខ និងចំណង់តែមួយពេលនោះទេ។

រូបភាពតំណាង

ត្រូវចាំណាប្រុសៗ មុននឹងចង់បានប្រពន្ធ មុននឹងចង់រៀបការ អ្នកត្រូវគិតឱ្យដល់នូវចំណុចទាំងអស់នេះ ៖

- ត្រូវមានចំណេះដឹង និងជំនាញច្បាស់លាស់
- មានមុខរបរនឹងធឹង និងការងារប្រាកដប្រជា
- មានគោលជំហទៅថ្ងៃមុខត្រឹមត្រូវ
- មានបង្អែក ឬឫសគល់ជីវិតខ្លួនឯងជាមុនសិន
- មានមហិច្ឆតា និងអាចរកលុយបានដោយខ្លួនឯង មិនមែនលុយចាយត្រឹមមួយរស់ខ្លួនឯងទេ
- ច្បាស់ថា មិនពឹងអ្នកណា ដើម្បីឱ្យចិញ្ចឹមខ្លួន ជាពិសេសគឺ ឪពុកម្ដាយ និងមិនត្រូវទៅពឹងបងប្អូនរស់ឡើយ
- បើអាច គួរតែមានលុយ មានឡាន ជាពិសេស គឺមានផ្ទះជារបស់ខ្លួនឯង
- មិនគិតមិត្តភក្តិជាធំជាងក្រុមគ្រួសារ មិនសាវា អាចកាត់បន្ថយការដើរលេង និងមិនធ្វើខ្លួនផ្ដេសផ្ដាសបាន
- មិនញៀននឹងស្រី ស្រា ល្បែង ដើរលេងដាច់យប់

អ្នកត្រូវដឹងថា ការរៀបការ បង្កើតគ្រួសារវាអាចជារឿងងាយ តែការពិត ការប្រើជីវិតរួមជាមួយគ្នា វាមិនមែនស្រួលទេ ព្រោះយើងមិនមែននៅត្រឹមពីរនាក់ អ្នកត្រូវមានប្រពន្ធ មានកូនត្រូវរ៉ាប់រងបន្ត មានកូនត្រូវគិតអនាគតកូន កូនតូច កូនធំ គ្រប់យ៉ាងពុំមែនអាចលេងសើចបានទេ ចូរគិតឱ្យមែនទែន មុននឹងចង់បាននារីណាម្នាក់មករួមរស់ជាមួយ៕

រូបភាពតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]