ថៃ៖ គ្រាន់តែបើកទំព័រឆ្នាំថ្មី ២០១៩ ភ្លាម តារាថៃល្បីៗ ជាច្រើនគូក៏ចាប់ផ្តើម បង្ហាញមុខគូស្នេហ៍របស់ខ្លួន ប្រាប់អ្នកគាំទ្រ ក៏ដូចជាមហាជនឲ្យបានដឹងពីទំនាក់ទំនងស្នេហ៍របស់ពួកគេជាផ្លូវការ។

មិនត្រឹមតែប៉ុណ្ណោះ តារាល្បីៗទាំងនោះ ពួកគេថែមទាំងបានធ្វើដំណើរកម្សាន្តជាមួយគ្នាយ៉ាងផ្អែមល្ហែម តែពីនាក់ទៅក្រៅប្រទេសថែមទៀតផង សម្រាប់ដើមឆ្នាំថ្មីនេះ។

ខាងក្រោមនេះ គឺជាតារាល្បីៗដែលបង្ហាញមុខគូស្នេហ៍របស់ខ្លួន ជាផ្លូវការនៅដើមឆ្នាំ ២០១៩។ ចង់ដឹងថាមានគូស្នេហ៍តារាល្បីៗណាខ្លះ តោះតាមដានខាងក្រោម៖

១. Songkarn Taechanarong និង Matt Peranne

គូស្នេហ៍មួយគូនេះ ទើបតែបង្ហាញឲ្យមហាជនដឹង នៅពេលថ្មីៗនេះតែប៉ុណ្ណោះ។ ហើយចាប់ពីពេលនោះមក អ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាជានិច្ច។

Songkarn Taechanarong និង Matt Peranne

២. Hunz The Star និង Gyoen

គ្រាន់តែឆ្នាំថ្មីមិនទាន់ គូស្នេហ៍ទើបតែបង្ហាញមុខនេះ បាននាំគ្នាដើរលេងយ៉ាងផ្អែមល្ហែម ដល់ទឹកដីប្រទេសកូរ៉េ។

Hunz The Star និង Gyoen

៣. Toni Rakkaeh និង Kaew Jarinya

អ្នកគាំទ្រដឹងថា អ្នកទាំងពីរផ្តើមស្រលាញ់គ្នា នៅពេលដែលពួកគេដើរលេងជាមួយគ្នា នៅដើមឆ្នាំនេះ នៅប្រទេសជប៉ុន ដោយពួកគេបានបង្ហោះរូបប៉ុន្មានសន្លឹក ចូលក្នុងគណនី IG ។

Toni Rakkaeh
Kaew Jarinya

៤. Aum Patchrapa និង Hi-So Pok Phornprapha

អ្នកទាំងពីរត្រូវបានអ្នកគាំទ្រដឹងថា បានទៅធ្វើដំណើរកម្សាន្តយ៉ាងស្ងាត់ៗ បែបគូស្នេហ៍សម្រាប់ឆ្នាំថ្មីនេះ ក៏ប៉ុន្តែពួកគេមិនបានបង្ហោះរូបជាមួយគ្នានោះទេ៕

Aum Patchrapa និង Hi-So Pok Phornprapha

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]