ថៃ៖ រយៈពេលជាង១៤ឆ្នាំ ដែលគូស្នេហ៍តារា អ្នកនាង Jeab Pijittra និងស្វាមី លោក Boy Peacemaker បានចាប់ដៃគ្នាសាងជីវិតគ្រួសារ ដោយបានឆ្លងកាត់ទុក្ខលំបាកជាច្រើន ទម្រាំតែអាចឈានដល់ចំណុចមួយ ដែលមានជីវភាពគ្រាន់សមល្មមដូចគេ។

ប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយ និងរកអ្វីដែលថ្លែងមិនបាននោះ ទ្រព្យសម្បត្តិ និងវត្តុដ៏មានតម្លៃផ្សេងៗ ដែលបានខិតខំប្រឹងប្រែងរកមកទាំងប៉ុន្មាន ក៏ត្រូវបានបាត់បង់ក្នុងមួយភ្លែត ដោយសារតែការឆាបឆេះគេហដ្ឋានរបស់ពួកគេ បណ្ដាលពីការធ្វេសប្រហែស មិនបានប្រុងប្រយ័ត្ន។

ហើយអ្វីដែលធ្វើឲ្យមហាជនកាន់តែក្ដុកក្ដួល ក្នុងចិត្តលើសពីនេះទៅទៀតនោះ គឺនាពេលថ្មីៗនេះ តារាស្រី អ្នកនាង Jeab Pijittra និងតារាប្រុស លោក Boy Peacemaker បានបង្ហើបឲ្យដឹងក្នុងកម្មវិធីមួយ ទាំងទឹកភ្នែកថា បច្ចុប្បន្ននេះពួកគេស្នាក់នៅផ្ទះជួល ដោយពេលខ្លះគ្មានសូម្បីតែប្រាក់បង់ថ្លៃភ្លើងឲ្យគេក៏មានដែរ ហើយជាពិសេសពេលនេះ ការងារសិល្បៈរបស់ពួកគេ ក៏មានសូវមានច្រើនដូចកាលពីមុនទៀតនោះដែរ។

ជាមួយគ្នានេះដែរ ក៏មានមហាជនជាច្រើន ក៏បានសម្ដែងក្ដីអាណិតអាសូរ និងសង្ឃឹមថាមានអ្នកដឹកនាំរឿង និងកម្មវិធីផ្សេងៗ នឹងផ្ដល់ឱកាសការងារដល់ពួកគេជាថ្មី ដើម្បីទទួលបានប្រាក់ សម្រាប់សម្រួលក្នុងជីវភាពប្រចាំថ្ងៃផងដែរ៕

Jeab Pijittra និងស្វាមី លោក Boy Peacemaker
Jeab Pijittra និងស្វាមី លោក Boy Peacemaker
Jeab Pijittra
Jeab Pijittra និងស្វាមី លោក Boy Peacemaker
Jeab Pijittra និងស្វាមី លោក Boy Peacemaker
ផ្ទះដែលបានឆាបឆេះខាតអស់៥០លានបាត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]