ថៃ៖ ពេលវេលាដ៏ផ្អែមល្ហែម របស់តារាចម្រៀងប្រុស The Toys និងមិត្តស្រី បានត្រឡប់មកជាថ្មីម្ដងទៀត ក្រោយពេលមមាញឹកជាមួយនឹងការងារអស់មួយរយៈ ដែលលើកនេះ ពួកគេបានសាងអនុស្សាវរីយ៍ នៅលើកោះម៉ាឌីវវិញម្តង។

ជាការពិត រូបថតជាច្រើនសន្លឹក បង្ហោះព្រោងព្រាត នៅក្នុងបណ្តាញសង្គម របស់តារាប្រុសមុខស្មើ The Toys និងមិត្តស្រីជាទីស្រលាញ់របស់លោក បានបង្ហាញកាយវិការ យ៉ាងស្និទ្ធស្នាល ផ្អែមល្ហែមដូចទឹកឃ្មុំ លាយលំនឹងស្នាមសើចប្រិមប្រិយដាក់គ្នា មើលទៅពិតជាស្រស់ស្រាយ និងពោរពេញទៅដោយក្ដីសុខយ៉ាងខ្លាំង។

ជាមួយគ្នានោះដែរ អ្នកគាំទ្រ ពិតជារំភើបចិត្តជំនួស ដែលគូស្នេហ៍ដ៏ផ្អែមល្ហែមមួយគូនេះ ចេះសាងក្តីស្រឡាញ់ដាក់គ្នា ស្ទើរតែគ្រប់ពេល មិនលួសមួយថ្ងៃ ទោះបីពួកគេមានការមមាញឹកនឹងការងាររៀងៗខ្លួន សឹងគ្មានពេលសម្រាកក៏ដោយក្ដី៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖ 

The Toys
The Toys
ុមិត្តស្រី The Toys
ុមិត្តស្រី The Toys
The Toys
The Toys និងមិត្តស្រី 
The Toys និងមិត្តស្រី 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]