បរទេស៖ បើទោះបីជា តារាម៉ូដែល នាងKylie Jenner មានក្រុមគ្រួសារ និងមានកូនតូចក៏ដោយ ក៏ប្រជាប្រិយភាពនាង មិនចុះអន់ថយទៅណាដែរ នៅតែមានគេចាប់អារម្មណ៍លើរូបនាងជានិច្ច ជាមួយនឹងការបង្ហាញខ្លួន ទាក់ទាញរាល់ថ្ងៃ។

ជាក់ស្តែង គេសង្កេតឃើញថា តារាស្រីរូបនេះ តែងតែរៀបចំខ្លួន ឲ្យកួនស្រីរបស់នាង ឈ្មោះ Stomi យ៉ាងស្រស់ស្អាត គួរឲ្យក្នាញ់ជាទីបំផុត។ ជាពិសេស មិនថា របស់ប្រើប្រាស់ សម្លៀកបំពាក់ ស្បែកជើងរបស់កូននាង សុទ្ធតែម៉ាកល្បីៗទាំងអស់ ដែលមានតម្លៃថ្លៃ។ ក្នុងនោះ Kylie Jenner ហាក់ដូចជាមិនខ្វល់ពីការចំណាយ លើការតុបតែងខ្លួន ឲ្យកូនស្រីរបស់នាងប៉ុន្មានទេ ព្រោះថា​ នាងចង់ឲ្យកូន ចេះប្រើរបស់ថ្លៃៗ តាំងពីពេលនេះទៅ។

យ៉ាងណាមិញ ក្រោយពីឃើញបែបនេះ ក៏មានមនុស្សជាច្រើន បានភ្ញាក់ផ្អើល និងនិយាយដែរថា នាង កំពុងបង្រៀនកូនឲ្យប្រើរបស់ប្រ៊េន តាំងពីក្មេងទៅហើយ ទាំងកូនរបស់នាង អាយុមិនទាន់១ខួបស្រួលបូលផង៕

តោះមើលរូបខាងក្រោមថា តើនាង បានទិញរបស់របរឲ្យកូនរបស់នាងអ្វីខ្លះ៖

១) គ្រាន់ខ្សែដង្ហក់ ក៏ជាម៉ាកGucci មានតម្លៃ ៦២៥ដុល្លារ

ខ្សែដង្ហក់ ក៏ជាម៉ាកGucci

២) របស់របរប្រើប្រាស់ និងស្បែកជើង ជាម៉ាកFendi

របស់របរប្រើប្រាស់ និងស្បែកជើង

៣) ស្បែកជើងកូននាងម៉ាក Louis Vuitton ម៉ាកJordans ម៉ាក Gucci

ស្បែកជើងកូននាង
ស្បែកជើងកូននាង

៤) រទេះរុញ ក៏ជាម៉ាក Fendi ហើយមានតម្លៃ១២,៥០០

រទេះរុញ
រទេះរុញ

៥) សម្លៀកបំពាក់របស់កូននាង សុទ្ធតែម៉ាកល្បីៗ

សម្លៀកបំពាក់របស់កូននាង
សម្លៀកបំពាក់របស់កូននាង

៦) ខ្សែដៃតូច ដែលដាក់ឈ្មោះ Stomi

ខ្សែដៃតូច ដែលដាក់ឈ្មោះ Stomi

៧) ស្បែកជើងដែលរចនាដាក់ឈ្មោះនាង Stomi

ស្បែកជើងដែលរចនាដាក់ឈ្មោះនាង Stomi

៨) បង្រៀនកូនឲ្យជិះយន្តហោះផ្ទាល់ខ្លួន

កូននាង

៩) ឈុតហែលទឹកកូននាង ម៉ាកBurberry

ឈុតហែលទឹកកូននាង ម៉ាកBurberry

១០)  របស់លេងរបស់កូននាង 

របស់លេងរបស់កូននាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]