ថៃ៖ អាចនិយាយបានថាជាគូស្នេហ៍ដែលមានភាពផ្អែមល្ហែម រវាងតារាសម្តែងស្រីជួរមុខរបស់ប្រទេសថៃគឺកញ្ញា Sririta Jensen និងលោក Korn Narongdej។ ដែលគូស្នេហ៍មួយគូនេះ មិនសូវជាបញ្ចេញរូបថតគូនៅក្នុងបណ្តាញសង្គមប៉ុន្មានទេ។

គួររំលឹកផងដែរថា នៅបំណាច់ឆ្នាំ២០១៨ ដើមឆ្នាំ២០១៩ កញ្ញា Sririta និងគូស្នេហ៍បាននាំគ្នាធ្វើដំណើរកម្សាន្តទៅកាន់ប្រទេស Switzerland។ តារាសម្តែងស្រីកូនកាត់ថៃ-ដាណាម៉ាក រូបនេះបានរៀបរាប់ពីដំណើរកម្សាន្តនោះថា ៖

«សម្រាប់ដំណើរកម្សាន្តទៅប្រទេស Switzerland លើកនេះគឺសប្បាយ ធ្លាប់ទៅច្រើនដងហើយ ប៉ុន្តែមានអារម្មណ៍ថាកាន់តែចូលចិត្ត។ ហើយសម្រាប់ដំណើរកម្សាន្តគឺពួកយើងទៅបែបលក្ខណៈផ្ទាល់ខ្លួន ស្ងាត់ៗ គ្មានអ្វីពិសេសណាស់ណានោះទេ។ ភាពផ្អែមល្ហែមរវាងគ្នានិងគ្នាគឺវាតែងតែមានហើយ គ្រាន់តែពួកយើងមិនសូវផុសឲ្យឃើញតែប៉ុណ្ណោះ ខ្លាចអ្នកទាំងអស់គ្នាមិនចូលចិត្ត ខ្លាចអ្នកទាំងអស់គ្នាបង្អាប់ តែចង់បញ្ជាក់ថាសម្រាប់ដំណើរកម្សាន្តលើកនេះគឺយើងទៅគ្នាច្រើននាក់ហើយទៅរហូតដល់៩ថ្ងៃឯណោះ»៕

ទស្សនារូបភាពខាងក្រោម៖

Sririta Jensen
Sririta Jensen
Sririta Jensen និង គូស្នេហ៍
Sririta Jensen និង គូស្នេហ៍
Sririta Jensen និង គូស្នេហ៍
Sririta Jensen និង គូស្នេហ៍
Sririta Jensen និង គូស្នេហ៍
Sririta Jensen និង គូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]