ថៃ៖ BamBam តារាចម្រៀងវ៏យក្មេងសញ្ជាតិថៃ ដែលមានឈ្មោះល្បីល្បាញ និងជាសមាជិកមួយរូបនៅក្នុងក្រុមចម្រៀងកូរ៉េដែលមានឈ្មោះថា GOT7។

ថ្មីៗនេះ BamBam មានត្រលប់មកប្រទេសថៃម្តងទៀតដើម្បីចូលរួមក្នុងកម្មវិធីមួយ។ យើងសង្កេតឃើញថា មិនថាទោះជាមក ឬពេលត្រឡប់ទៅវិញនោះទេ តែងតែមានអ្នកគាំទ្រជាច្រើនទៅចាំទទួល និងជូនដំណើរនៅឯព្រលានយន្តហោះ។

លើកនេះទៀតសោតក៏មិនខុសពីលើកមុនៗដែរ តែអ្វីដែលពិសេស និងគួរឲ្យ​កត់សម្គាល់នោះគឺ BamBam បាននិយាយប្រាប់អ្នកគាំទ្រថៃដែលនៅទីនោះថា ខ្លួននឹងទៅហាត់ប្រាណ ព្រោះពិតជាចង់បានរូបរាងដូចជា Sehun ដែលជាសមាជិកមួយរូបនៅក្នុងក្រុមចម្រៀង EXO ណាស់។

ពេលដែលបានលឺបែបនេះ ធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល ព្រោះមិននឹកស្មានថានឹងបានលឺពាក្យបែបនេះចេញពីមាត់របស់ BamBam។ គ្រប់គ្នាបានលើកទឹកចិត្ត និងនិយាយប្រាប់ BamBam ថា ត្រូវតែស៊ូៗណា ប្រសិនបើចង់បានរូបរាងបែបនោះ៕

ទស្សនារូបភាពខាងក្រោម៖

Sehun EXO
Sehun EXO
Sehun EXO
Sehun EXO
BamBam GOT7
BamBam GOT7
BamBam GOT7
BamBam GOT7

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]