វៀតណាម៖ តើស្នេហាគឺជាអ្វី? ពាក្យនេះពិតជាមានអត្ថន័យរាប់លាន ធ្វើឱ្យអ្នកខ្លះស្រក់ទឹកភ្នែក និងអ្នកខ្លះទៀតសប្បាយចិត្ត។

តួយ៉ាងដូចជារឿងរ៉ាវស្នេហាពិតរបស់គូស្នេហ៍មួយគូនេះ ដែលស្រលាញ់គ្នាតាមហ្វេសប៊ុក ហើយគិតចង់រៀបការនឹងគ្នា តែម្តាយខាងស្រីមិនព្រម ចុងក្រោយពួកគេក៏អាចជម្នះឧបសគ្គនេះ ធ្វើឱ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ និងស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន។

នារីវៀតណាម្នាក់ឈ្មោះ Nguyen Van Anh បានស្គាល់គ្នាជាមួយនឹងបុរសម្នាក់តាមហ្វេសប៊ុក រួចក៏ស្រលាញ់គ្នាជាហូរហែ ចុងក្រោយពួកគេក៏បានរៀបការជាមួយគ្នាដោយពេញច្បាប់ បន្ទាប់ពីស្រលាញ់គ្នាបាន ១០ខែ។

អ្នកនាង Van Anh និងស្វាមី

យោងតាមសម្តី Van Anh បានចែករំលែករឿងរ៉ាវស្នេហាពិតរបស់នាងនៅលើបណ្តាញសង្គមថា នៅថ្ងៃមួយកាលពីខែឧសភា ឆ្នាំ២០១៦ នាងបានឃើញរូបថតបុរសម្នាក់ថតជាមួយនឹង Idol របស់នាងលើហ្វេសប៊ុក។ ដោយគិតថាប្រុសម្នាក់នោះអាចនឹងស្គាល់ Idol របស់នាង ទើបនាងបានផ្ញើសារទៅគាត់ ដោយសង្ឃឹមថា គាត់នឹងអាចជួយណែនាំនាងឱ្យស្គាល់ Idol នោះ។

ក្រោយមកនៅពេលលោក Dang Tuan ទទួលបានសារពីកញ្ញា Van Anh លោកបានប្រាប់ថា លោកមិនស្គាល់ Idol របស់នាងអីទេ។ បន្ទាប់មកពួកគេក៏ចាប់ផ្តើមឆាតនិយាយគ្នាលេងជាហូរហែ ហើយក៏និយាយត្រូវគ្នា ក៏ចេះតែបន្តនិយាយជារឿយៗទៅ។

ខណៈពេលដែលពួកគេជជែកគ្នា Van Anh ដឹងថាលោក Dang Tuan ធ្វើការ និងរស់នៅក្នុងប្រទេសរុស្សី។

ក្រោយមកនៅខែធ្នូ ឆ្នាំ២០១៦ ពួកគេក៏ក្លាយទៅជាគូស្នេហ៍ បន្ទាប់ពីជជែកគ្នាបានជាងកន្លះឆ្នាំ ហើយក៏សម្រេចចិត្តរៀបការជាមួយគ្នា បន្ទាប់ពីត្រូវរ៉ូវស្រលាញ់គ្នាបាន ១០ខែ។

យ៉ាងណាមិញ ដំបូងឡើយម្តាយរបស់ Van Anh មិនពេញចិត្ត និងបដិសេធជាដាច់ខាតចំពោះអ្នកដែលស្រលាញ់កូនស្រីគាត់តាមហ្វេសប៊ុក។

ដើម្បីបញ្ជាក់ចិត្តស្មោះចំពោះ Van Anh លោក Dang Tuan បានជិះយន្តហោះមកប្រទេសវៀតណាមដើម្បីជួបប៉ាម៉ាក់របស់ Van Anh ដើម្បីសុំការអនុញ្ញាតពីពួកគាត់។ ក្រោយមកគូស្នេហ៍មួយគូនេះ បានព្យាយាមបញ្ចុះបញ្ចូលប៉ាម៉ាក់ខាងស្រីជាខ្លាំង ទើបចុងក្រោយពួកគាត់ក៏យល់ព្រមឱ្យពួកគេរៀបការនឹងគ្នា។ 

អ្នកនាង Van Anh និងស្វាមី

នៅពេលដែល Van Anh បានសម្រេចចិត្តទៅរុស្ស៊ីដើម្បីរៀបចំពិធីរៀបអាពាហ៍ពិពាហ៍ នាងមានការភ្ញាក់ផ្អើលជាខ្លាំង ដោយដឹងថាគូដណ្តឹងរបស់នាងបានលាក់បាំងរឿងដ៏ធំមួយចំពោះនាង ពោលគឺលោក Dang Tuan ការពិតគឺជាអ្នកជំនួញមួយរូប និងជាអ្នកគ្រប់គ្រងទូទៅ ក្នុងហាងលក់សំលៀកបំពាក់អន្តរជាតិដ៏ល្បីមួយកន្លែង។

លោក Dang Tuan បាននិយាយថា មូលហេតុដែលលោកលាក់បាំងរឿងនេះ ដោយសារតែលោកចង់បានសេ្នហាដ៏ពិតប្រាកដមួយ លោកមិនចង់ឱ្យរឿងលុយកាក់ ជះឥទិ្ធពលដល់ទំនាក់ទំនងស្នេហារបស់លោកនោះទេ។

ចុងក្រោយ គូស្នេហ៍ដ៏ស្វីតមួយគូនេះបានរៀបការនៅក្នុងសណ្ឋាគារផ្កាយ ៥ មួយកន្លែងក្នុងទីក្រុងហាណូយ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ ហើយបច្ចុប្បន្ននេះ ពួកគេរស់នៅក្នុងប្រទេសរុស្សី និងមានកូនប្រុសស្រីចំនួន ២នាក់ផងដែរ។

Van Anh បានបញ្ជាក់ទៀតថា នាងស្រលាញ់ប្តីរបស់នាង ព្រោះតែអត្តចរិតរបស់លោក មិនមែនរៀបការជាមួយលោកព្រោះតែទ្រព្យសម្បត្តិរបស់លោកនោះទេ។

រឿងនេះ ត្រូវបានចែករំលែកតៗគ្នានៅលើបណ្តាញសង្គម និងមានអ្នកសរសើរពួកគេជាច្រើន អ្នកខ្លះបាននិយាយថា រឿងរ៉ាវស្នេហារបស់ពួកគេដូចជានៅក្នុងរឿងកុនអីចឹង ហើយខ្លះទៀតក៏បានជូនពរពួកគេឱ្យចេះស្រលាញ់គ្នារហូតដល់ចាស់ និងមានសុភមង្គលនៅក្នុងគ្រួសារផងដែរ៕  

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ទស្សនារូបថតរបស់ពួកគេនៅខាងក្រោមនេះ៖ 

អ្នកនាង Van Anh
អ្នកនាង Van Anh
អ្នកនាង Van Anh និងស្វាមី
អ្នកនាង Van Anh និងស្វាមី
អ្នកនាង Van Anh និងស្វាមី
អ្នកនាង Van Anh និងស្វាមី
អ្នកនាង Van Anh និងស្វាមី
លោក Dang Tuan និងកូន
អ្នកនាង Van Anh និងស្វាមី
អ្នកនាង Van Anh និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]